ភ្នំពេញ ៖ បុរសម្នាក់បានដាក់ជណ្តេីរ បំណងឡើងបិទបារ៉ែតភ្លេីងដេីម្បីតដាក់កង្ហារ ស្រាប់តែប៉ះខ្សែភ្លេីង អត់ស្រោម ឆក់ធ្លាក់មកក្រោម ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចតូបជួល ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះស៊ាង ប៉ុនណា អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃក្រៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះស៊ុម សុខា អាយុ៣៩ឆ្នាំ មុខរបរបេីកសម្អាងការ។
តាមប្រភព័ត៌មានពីប្រពន្ធបានឲ្យដឹងថា មុនពេលកេីតហេតុប្តីរបស់គាត់បានយកដែកបំណងតដាក់កង្ហារ ពេលនោះក៏យកជណ្តេីរដែកមកឡេីងបិទបារ៉ែត តែគាត់ដាក់ប៉ះជាមួយខ្សែភ្លេីងក៏ឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់មកក្រោម ។
ប្រភពដដែលបានបន្តថា ភ្លាមនោះរូបគាត់ក៏ចេញមកមេីលឃេីញប្តីរបស់គាត់ដេកដួលនៅនឹងដីទេីបស្រែកឲ្យអ្នកជិតខាងជួយនិងដឹកយកទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះក៏បានស្លាប់បាត់ទៅហេីយទេីបដឹកមកវិញនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងរួចសមត្តកិច្ចក៏ប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕