ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងផែនធនធានមនុស្សតំណាងដ៏ខ្ពងខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្ត នាព្រឹកថ្ងៃអង្គារ ១រោជ ខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីស័កព.ស២៥៦៤ ត្រូវនិង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក និងនាំយកនូវគ្រឿង ឧបភោគ បរិភោគ រួមជាមួយថវិកា ផ្តល់ជូនដល់កងកម្លាំងនគរបាល ដែលកំពុងធ្វើចត្តាឡីស័ក ត្រង់ចំណុចបិទខ្ទប់ ស្ថិតនៅក្នុងភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ស្ថិតក្នុងឱកាសនៃការចុះសួរសុខទុកដល់មន្រ្តីនគរបាលដែលកំពុងធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃនៅផ្ទះ លោកឧត្តមសេនីយ៍ត្រីសៅ សាវ៉ាត នាំយកគ្រឿងឧបភោគបរិភោគនិងថវិកា របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តផ្ទាល់ជូនដល់កងកម្លាំង លោកឧត្តមសេនីយ៍ត្រីសៅ សាវ៉ាត ក៍បានពាំនាំនូវការសួរសុខពីសំណាក់លោកឧត្តមសេនីយ៍ទោឡោ សុខាស្នងការនគរបាលខេត្តក្នុងនាមលោកស្នងការផ្ទាល់ជានិច្ចជាកាលលោកតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់កម្លាំងដែលជួបទុកលំបាលដូចជាពេលនេះមិនតែប៉ុណ្ណោះលោកបានផ្តាំផ្ញើដល់មន្រ្តីនគរបាលដែលកំពុងធ្វើចត្តាឡីស័កក្នុងរយះពេល១៤ថ្ងៃទាំងអស់ត្រូវខិតខំថែទាំសុខភាពអោយបានល្អប្រសើរនិងធ្វើអនាម័យជាប្រចាំដោយលាងដៃនិងសាប៊ូ ឬជែលត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារនិង២ចូលរួម។
អំណោយដែលបានប្រគល់សរុបចំនួន ៧ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ៥០គីឡូគ្រាម មីខ្លាឃ្មុំ ០១កេស ត្រីខ ០២យួរអាកុល បាញ់ ០២ដប និងម៉ាស់ ០២ប្រអប់ ថវិកាចំនួន៣០០.០០០៛(សាមសិបម៉ឺនរៀល)និងផ្តល់ថវិកាដល់មន្ត្រីនគរបាលដែលយាមគោលដៅចំនួន៣៣អ្នក ក្នុងមួយនាក់ទទួលបាន២០០០០៛(ពីរម៉ឺនរៀល)ក្នុងមួយថ្ងៃរហូតដល់១៤ថ្ងៃសម្រាប់ដោះស្រាយការហូបចុកបានមួយផ្នែកផងដែរ៕