ដោយឧត្តម៖ មានការនឹកអាណិតយ៉ាងខ្លាំងស្រាប់តែតារាសម្តែង និងចម្រៀងធ្លាប់ល្បីឈ្មោះសុិន ឧត្តមផល្លា បានប្រកាសថានាងរស់នៅសព្វថ្ងៃមិន សូវសុខសាន្តទេគឺរស់នៅក្នុងសភាពលំបាក ជាមួយជម្ងឹមហារីក។កម្លាំងចិត្តធំបំផុតគឺកូនទាំង៣ ដែលនាងចង់ដើរ អោយដល់គោលដៅ។
សុិន ឧត្តផល្លា ធ្លាប់លើកពាក្យនិយាយថា « មនុស្សស្រីរឹងមាំរមែងមិនត្រូវបានគេយកចិត្តទុកដាក់ មិនត្រូវធ្លាប់បាននរណាលួងលោម មិនធ្លាប់ទទួលបានការបារម្មណ៍ច្រើនៗ ។ មិនធ្លាប់ទទួលបានការមើលថែថ្នាំងថ្នាក់ ។ ប៉ុន្តែនាងមិនដែលតូចចិត្ត នាងមិនដែលខ្វល់ខ្វាយ ព្រោះនាងតែងសប្បាយរីករាយនូវអ្វីដែលនាងតែងផ្ដល់អោយខ្លួនឯង ។ នាងអាចចាត់ទុកថាមិនសូវមានសំណាងដូចមនុស្សស្រីទន់ជ្រាយ ប៉ុន្តែនាងមានសំណាងដែលកើតមកជាខ្លួននាង ដ៏រឹងមាំ សំរាប់មើលថែខ្លួនឯង ។ យ៉ាងណាមិញសិល្បករ មិត្តភក្តិជាច្រើនដែលដឹងថា នាងមានសម្ពាធជំងឺ ហើយខ្លះមិនទាន់ដឹងទើបនាង បានសម្រេចចិត្តទម្លាយដោយខ្លួនឯងថា « បង ប្អូន តែង តែ ខមមិន សួរ ខ្ញុំ ថា តេី ខ្ញុំ កេីត អី មែន ទេ ? ឥឡូវនេះ ខ្ញុំ សម្រេច ថា បង្ហាញ ការ ពិត ហើយ គឺ ខ្ញុំ កំពុង តែ រស់ នៅ ជាមួយ ជំងឺ មហារីក ដំណាក់ កាល ចុង ក្រោយ ក្នុង ចិត្ត ខ្ញុំ គ្រាន់ តែ ចង់ឃើញ កូនៗខ្ញមានប្តីមាប្រពន្្ធរួចហេីយចាំយកខ្ញុំទៅពេលក៏បានដែរ។ » សូមបែរបបន់អោយ ផល្លារស់នៅរឹងមាំសុខភាពល្អ យូរអង្វែងទៀត ដើម្បីមើលឃើញថ្ងៃដែលកូនទាំង៣ បានដល់គោលដៅ។
សុិន ឧត្តមផល្លា បានក្លាយជាស្ត្រីមេម៉ាយ ១០ឆ្នាំមកហើយ ដោយអតីតស្វាមី រងគ្រោះព្រោះចរាចរណ៍ អស់សង្ខា។ អ្នកនាងបានងាកមកចូលសិល្បៈវិញ មួយរយៈចុងក្រោយនេះ ដោយថតរឿងភាគមួយចំនួន ដូចជារឿង«រាជនីភូមិគ្រឹះជាដើម»៕