ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំ នួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលផ្តល់ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំលុងពេលបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការអន្តរាគមន៍អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
តាមលិខិតថ្លែងអំណរគុណរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្ញើទៅកាន់សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំ នួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលបានផ្តល់ជូននាពេលកន្លងមក ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំលុងពេលបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការអន្តរាគមន៍អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ»៕