ខេត្តកោះកុង ៖ គ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត ២ គ្រឿង កាលពីព្រឹក ថ្ងៃ ទី ២៣ ខែមេសា ឆ្នាំ ២០២១ បាន បង្ក ឲ្យ មាន មនុស្ស ២ នាក់ រង របួស ដែល ករណី នេះ កើតឡើង នៅ នៅ ចំណុច លើ កំណាត់ ផ្លូវជាតិ លេខ ៤ ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ 149-150 ស្ថិត ក្នុងភូមិ អូរ ជ្រៅ ឃុំ បឹង ព្រាវ ស្រុកស្រែ អំបិល ខេត្តកោះកុង។
សមត្ថកិច្ច បាន ឲ្យ ដឹង ថា រថយន្ត ទី ១ ម៉ាក ម៉ាក ហ៊ី យ៉ា ន់ ដាយ ប្រភេទ កុងតឺន័រ ពាក់ ស្លាក លេខ ភ្នំពេញ 3A-2002 អ្នកបើកបរ ( បាន រត់គេច ខ្លួន បាត់ ) និង រថយន្ត ទី ២ ម៉ាក សាំង យ៉ុ ង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2M-8096 បើកបរ ដោយ ឈ្មោះ កៅ ព្រំ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ( រង របួស ( ស្រាល ) និង អ្នក រួម ដំណើរ ឈ្មោះ ឈឿ ន សា អែម ភេទ ស្រី អាយុ ៤៩ ឆ្នាំ រង របួស បាក់ដៃ ម្ខាង ។ អ្នក ទាំង ២ មាន ទីលំនៅ ភូមិ កំពង់ត្រាច ទី ២ ឃុំ កំពង់ត្រាច ខាងលិច ស្រុក កំពង់ត្រាច ខេត្តកំពត ។
មូលហេតុ នៃ គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ នេះ ដោយសារ រថយន្ត ម៉ាក សាំង យ៉ុ ង បែក កង់ ក្រោយ ផ្នែក ខាងស្ដាំ ហើយ រេ ចង្កូត ចូល ទៅ ខាង រថយន្ដ កុងតឺន័រ ប៉ះទង្គិច គ្នា តែ ម្ដង។
បច្ចុប្បន្ន រថយន្ត ទាំង ពីរ គ្រឿង កម្លាំង សមត្ថកិច្ច ជំនាញ យក មក រក្សា ទុក នៅ អធិការដ្ឋាន នគរបាល ស្រុកស្រែ អំបិល ដើម្បី ដោះស្រាយ តាម នីតិវិធី៕