ជាផ្លូវការ នាង H’hen Nie បវរកញ្ញាចក្រវាឡវៀតណាម និង Top5 បវរកញ្ញាចក្រវាឡ Miss Universe ឆ្នាំ២០១៨ ។ នាងមានឈ្មោះជាគណកម្មការមួយរូបក្នុងចំណោមគណកម្មការ នៃការប្រកួតបវរកញ្ញាចក្រវាឡ Miss Universe លេីកទី៦៩ ក្នុងឆ្នាំ២០២១ នេះ!។ តំណែងដែល នាងរកបាននេះពិតជារុញ អោយនាងកាន់តែ មានភាពលេចធ្លោបន្ថែម។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹង ធ្វើឡើងនាពាក់កណ្តាល ខែឧសភា ឆ្នាំ២០២១ ។ នារីកំពូលសម្រស់ ប្រមាណជាង៧០ប្រទេស មកពីទ្វីបផ្សេងគ្នា នឹងមកតតាំង សមត្ថភាពប្រជែកលើក មកុដ។ ការប្រឡងដ៍ទាក់ទាញ នេះ ត្រូវគេទម្លាយទៀតថា ពិធីករប្រុស បានក្តាប់កម្មវិធីផ្ទាល់ដោយតារាល្បី លោកMario Lopez ដែលពិធីករ រូបនេះចូលវ័យ៤៧ឆ្នាំ និងធ្លាប់កាន់កម្មវិធីនេះម្តងឆ្នាំ២០០៧ ដោយកាលនោះម្ចាស់មកុដ បានទៅលើរាជនីសម្រស់មកពីប្រទេសជប៉ុន។
ការប្រកួត កម្មវិធីចក្បវាឡលំដាប់ពិភពលោក បានខិតជិតមកដល់ហើយ នៅលើទឹកដីអាមេរិក ។ នេះជាកម្មវិធីលំដាប់លេខ១ របស់ពិភពលោក ក្នុងចំនោមការប្រកួតជ្រើសរើស សម្រស់ស្រីស្អាតសំខាន់។ សម្រាប់កម្ពុជា ក៏មានមោទនភាពណាស់ដែរ ដោយបេក្ខភាព បញ្ជូនទៅ ប្រកួត ជានារីវ័យឆា្លត ប្រកបដោយធនធាន នោះបវរកញ្ញារ៉េត សារីតា ដ៍វ័យឆ្លាត។