ខេត្តតាកែវ ៖ ពិតជាហួសចិត្តមែន ខ្លួនជាព្រះសង្ឃ ប៉ុន្តែ មិនកាន់ធម៌វិន័យអោយបានខ្ជាប់ខ្ជួន បែរជានៅភ្លើតភ្លើន ច្រៀងចម្រៀង បង្ហោះតាម បណ្តាញសង្គម ដែលធ្វើអោយមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រិះគន់យ៉ាងខ្លាំង ក្រោយពីបែកធ្លាយវីដេអូឃ្លីប រួចមក។
នៅក្នុងវីដេអូរឃ្លីប នោះ បានបង្ហាញពីសកម្មភាពសង្ឃស្ទាវ១អង្គច្រៀងបទ «ទទាយំឆ្លង» និង «កោតប្រុសមុខខ្មូរ» យ៉ាងសប្បាយរីករាយ ហើយអ្វី ដែលធ្វើអោយមហាជន ហួសចិត្តកាន់តែខ្លៃងនោះ គឺពញរះសង្ឃអង្គនោះ បានផ្ញើជូនស្រីស្នេហ៍ ធីតាម្ចាស់បេះដូង ដែលទង្វើនេះ ធ្វើឲ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសានាជាខ្លាំង។
ក្រោយពីបែកធ្លាយវីដេអូសង្ឃដែលប្រព្រឹត្តប្រាសចាកខុសវិន័យបែបនេះ មហាជន បានធ្វើការរិះគន់ជាខ្លាំង ហើយនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកសង្ឃស្ទាវអង្គនោះ ត្រូវមន្ទីរសាសនាខេត្តតាកែវ ហៅធ្វើកិច្ចសន្យា និងចាប់ផ្សឹកភ្លាមៗផងដែរ៕