ខេត្តកំពង់ចាម ៖ បុរសម្នាក់មកពីផឹកស៊ីម្ដាយក៏ស្ដីបន្ទោសបន្តិចបន្តួចរួចមកក៏ខឹងម្ដាយស្ដីបន្ទោសក៏តូចចិត្តសម្រេចទៅចងកសម្លាប់ខ្លួនឯងនៅក្នុងចំការកៅស៊ូមួយកន្លែងបានសម្រេចដូចបំណង។ ពេលព្រឹកឡើង នាថ្ងៃព្រហស្បតិ៍ទី១៥ខែមេសាឆ្នាំ២០២១ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងចម្ការកៅស៊ូក៏ផ្ដល់ដំណឹងទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលចំការអណ្ដូង។
នៅពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលចំការអណ្ដូងបានឲ្យដឹងថាករណីនេះពិតជាចងកសម្លាប់ខ្លួនឯងពិតមែនបុរសម្នាក់ដែលចង់កសម្លាប់ខ្លួនមានឈ្មោះ វឿន រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិលេខ១ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម សាកសព្វកម្លាំងប៉ុសិ៍តរដ្ឋបាលចំការអណ្ដូងបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕