ខេត្តសៀមរាប ៖ ប៉ូលិសខេត្តសៀមរាប បានសហការគ្នា បំបែកសំណុំរឿង ករណីឃាតកម្ម ដោយឃាតករ វ័យក្មេង បានប្រើញញួរ វាយសម្លាប់ កុមារីជនជាតិវៀតណាមអាយុ ១៣ឆ្នាំ។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ង្វៀង វ៉ាន់ហ៊ាង អាយុ ១៦ឆ្នាំ មានទីលំនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ វៀង ធីគឹមមួយ អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថាខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះ ជេប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វាយជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង៕