មានជីវិតជាកូនស្រីទោលក្នុងគ្រួសារដែលមានម្តាយជាស្រ្តីមេមាយ។ ក្នុងវ័យ១៤ឆ្នាំម្ចាស់បទ “ស្លៀកខ្លីប្តីខឹង” ដែលកំពុងតែផ្ទុះខ្លាំងក្នុងបណ្តាញសង្គមនោះ កញ្ញា តាក់ ណារីតា បានហែលឆ្លងកាត់ជីវិតតស៊ូជាច្រើនមានដូចជា ធ្លាប់ធ្វើជាអ្នករត់តុតាមហាងតូចៗយកថវិការចិញ្ចឹមគ្រួរសារទាំងលំបាក បន្ទាប់មកដោយសារតែមានសម្លេងពិរោះពីធម្មជាតិកញ្ញាក៏បានភោជនីដ្ឋានអោយច្រៀងដោយប្តូនិងថវិការបន្តិចបន្តួចយកមកផ្គត់ផ្គង់គ្រួសារ ក្នុងនោះកញ្ញាក៏ធ្លាប់ជាបេក្ខភាពម្នាក់ប្រលងក្នុងកម្មវិធី the voice ផងដែរ។
បើតាម កញ្ញា ណារីតា បានបញ្ជាក់ប្រាប់ថា ដោយសារតែការស្រលាញ់សិល្បះផ្នែកចម្រៀង កញ្ញាតែងតែស្វែងរកឪកាសច្រៀងមិនថាតាមភោជនីដ្ឋានតូចៗ រហូតដល់ pub ល្បីៗក្នុងរាជធានីភ្នំពេញនោះទេ។
អ្វីដែលនាងចង់ចាំមិនភ្លេចគឺគុណបណាច់បងប្រុសដែលជាអ្នកលេងភ្លេងម្នាកឈ្មោះ ដា ដោយគាត់បានផ្តល់ឪកាសហៅកញ្ញាទៅច្រៀងក្នុងកម្មវិធីមួយ និងបន្តផ្តល់ឪកាស់អោយនាងច្រៀងCover បទពីដើមៗ រហូតដល់នាងក្លាយជាអ្នកចម្រៀង original song និងបច្ចប្បន្នក្លាយជាសមាជិកម្នាក់ក្នុងផលិតកម្ម top ផងដែរ។
សូមបញ្ជាក់ថា៖ តារាចម្រៀងផលិតកម្ម top កញ្ញា តាក់ ណារីតា ដើមឆ្នាំ២០២១នេះ មានចម្រៀងមួយបទដែលមានចំណងជើងថា “ស្លៀកខ្លីប្តីខឹង” ដែលមានចូលមើលយ៉ាងច្រើនលើសលុប មិនថាក្នុងបណ្តាញសង្គម យូធូប ហ្វេសប៊ុក ឬតិកតុក នោះទេ៕