ភ្នំពេញ ៖ ត្រឹមតែ៣ខែ ដើមឆ្នាំ ២០២១ រដ្ឋ ប្រមូល ចំណូល សារពើពន្ធ សរុប ជាង ១,៦ ពាន់ លាន ដុល្លារ ដោយ ក្នុងនោះ ចំណូល ពន្ធដារ មាន ប្រមាណ ជាង ១ ពាន់ លាន ដុល្លារ និង ចំណូល ពន្ធគយ មាន ប្រមាណ ៦០០ លាន ដុល្លារ ។
តួលេខ ចំណូល សារពើពន្ធ នេះ ត្រូវបាន ប្រកាស ដោយ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងអំឡុងពេល ថ្លែង សារ ពិសេស ជូន ជនរួមជាតិ ស្តីពី ស្ថានភាព ជំងឺ កូ វីដ ១៩ នៅ កម្ពុជា កាលពី ថ្ងៃ សៅរ៍ កន្លងទៅ ។
សម្តេចតេជោ លើកឡើងថា ចំណូល ពន្ធដារ ក្នុង មីនា ប្រមូល បាន ជាង ៦០០ លាន ដុល្លារ បូក នឹង ចំណូល ពន្ធដារ ទាំងបី ខែ ដើមឆ្នាំ សម្រេច បាន ប្រមាណ ១ ពាន់ លាន ដុល្លារ ។ ចំណូល ពន្ធដារ កើនឡើង ធៀប នឹង រយៈពេល បី ខែ ឆ្នាំ ២០២០ មាន ត្រឹមតែ ៤៤៥ លាន ដុល្លារ ។
ចំណែក ចំណូល ពន្ធគយ ប្រមូល ក្នុង រយៈពេលបីខែ សម្រេច បាន ក្នុង រង្វង់ ជាង ៦០០ លាន ដុល្លារ ធ្លាក់ ចុះ ពី ៧២៩ ដុល្លារ ក្នុង រយៈពេល បី ខែ កាលពី ឆ្នាំមុន ។ សរុប ចំណូល សារពើពន្ធ ក្នុង រយៈពេល បី ខែ ឆ្នាំ ២០២១ កើនឡើង ធៀប នឹង ចំណូល សារពើពន្ធ ប្រមូល ឆ្នាំ ២០២០ បើទោះបីជា ការ រីក រាល ដាល ជំងឺ កូ វីដ ១៩ កំពុង បន្ត៕