ខេត្តប៉ៃលិន ៖ នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២១លោកជំទាវ
ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និង ឯកឧត្តម
ឌឹន គឹម នាយកប្រតិបត្តិសាខា បានដឹកនាំ ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មា
ធិការអនុសាខាស្រុក មន្រ្តីប្រតិបត្តិសាខា និងមានការអញ្ជើញចូលរួមពី ក្រុមការងារចុះជួយមូលដ្ឋានផងដែរ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីរសៀលម៉ោង ៤:៣០នាទីនាថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១ ចំនួន ៦ គ្រួសារ នៅក្នុង ឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង និង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សំភារៈដែលផ្តល់រួមមានគឺ សង្ក័សីសរុបចំនួន ៧១ សន្លឹក ទទួលបានការឧបត្ថម្ភពីលោក សំ សារ៉េត ប្រធានកិត្តិយសអនុសាខាស្រុកសាលាក្រៅ ហើយនិងបានជូនសម្ភារៈ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ , មី ១ កេសតូច, ឃីត ១(មុង ១ ក្រមា ១ កន្ទេល ១ សារុង ១) , ទឹកស៉ីអ៉ីវ ៣ ដប , និង ថវិកា ៥០,០០០រៀល៕