ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់ដោយអាការខ្យល់ គ ហេតុការណ៍នេះកើតឡើង នៅចំណុចផ្លូវបំបែកអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ ហែម រឿន អាយុ៦៤ឆ្នាំ មេភូមិកណ្ដាល រស់នៅ ភូមិកណ្តាល ឃុំថ្មដា បានធ្វើដំណើពីឃុំថ្មដាទៅខេត្តពោធិ៍សាត់។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តក្នុងគោលបំណង ចេញពីស្រុកវាលវែង ឆ្ពោះមកកាន់ក្រុងពោធិ៍សាត់ តែមិនទាន់ដល់គោលដៅ ជនរងគ្រោះមានអាការមិនស្រួល គាត់បានឈប់រថយន្ត រួចចុះមកសុំប្រេងកូឡាពីប្រជាពលរដ្ឋឈ្មោះ ម៉ម វ៉ាន ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះនៅក្បែនោះ លាប ដើម្បីបំបាត់ការវិលមុខ រួចហើយក៏ដើរចូលរថយន្តវិញ ដេកផ្អែកក្បាលទៅនឹងកៅអី ហើយស្លាប់នៅក្នុងឡានតែម្ដង។
សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕