ភ្នំពេញ៖ ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់លោកឧកញ៉ា អ៊ុច សម្បតិ្ត ប្រធានស្ថាបនិកក្រុម ហ៊ុន គ្រួសារកក់ក្តៅ និងលោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកា ក្រុមហ៊ុន គ្រួសារកក់ ក្តៅ ឃើញហើយពិតជាគួរឲ្យរំភើបខ្លាំងណាស់ និងគួរឲ្យចង់រស់នៅ គ្រាន់តែការតុប តែង ដេគ័រនៅផ្នែកខាងក្នុងភូមិគ្រឹះក៏មិនធម្មតាដែរ ។
តាមរយៈរូបថតជាច្រើនសន្លឹក ដែលលោកឧកញ៉ា អ៊ុច សម្បតិ្ត បង្ហោះនៅក្នុង ហ្វេសបុក របស់លោកផ្ទាល់ បានបង្ហាញអំពីប្រណិតភាព នៃការរចនាដ៏ល្អឥតខ្ចោះ យ៉ាងស្រស់សោភា ដែលគ្រាន់តែចូលទៅ មានអារម្មណ៍ហាក់ដូចក្នុងវិមាននៃទេព ធីតា ដែលនេះបង្ហាញពីទឹកចិត្តរស់នៅប្រកបដោយសុភមង្គល ។
គ្រាន់តែបន្ទប់គេង និងបន្ទប់ខារាអូខេ ឃើញហើយក៏សឹងតែព្រិលភ្នែកដែរ ព្រោះ ក្បូរក្បាច់រចនាពណ៌មាសសឹងស្របពេញផ្ទៃបន្ទប់ រួមទាំងការបំពាក់ដោយគ្រឿង សង្ហារឹមជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែមានតម្លៃថ្លៃនោះ ពិតជាបានបង្ហាញ យ៉ាងច្បាស់ថាលោឧកញ៉ា អ៊ុច សម្បិត្តិ គិតគូរពីសុភមង្គលដល់គ្រួសារយ៉ាងខ្លាំង និង បង្ហាញអំពីលក្ខណៈនៃការរស់នៅ បែបអភិជន ៕