មួយរយៈប៉ុន្មានថ្ងៃនេះ មានការចែកចាយ វិដេអូ ការដើរកាច់រាងរបស់ បវរកញ្ញា មកពីតំណាងប្រទេសស្កុតឡេន ក្នុងការប្រកួត Miss Grand International លើកទី៨ នៅប្រទេសថៃ។ រូបរាងនៃការដើរ បង្ហាញឈុតហែលទឹក របស់បវរកញ្ញារូបនេះ បានក្លាយជា ការភ្ញាក់អារម្មណ៍ខ្លាំង៕អ្វីដែលគេមិនត្រូវសើចចំអក គឺនាងបានតស៊ូអស់ពីទឹកចិត្តដើម្បីជាតិខ្លួន។
ការដើរកាច់រាង និង រូបរាងរបស់បវរកញ្ញារូបនេះ ធ្វើអោយទស្សនិកជនមួយចំនួនខ្លះ អាណិតនាងដែលស៊ូមិនបោះបង់ ខណៈខ្លះទៅជាសើចពេលឃើញកាយវិការនាង។ យ៉ាងណាមិញ នេះជាបទពិសោធន៍ទុកជាមេរៀន ព្រោះមុនចូលឆាកលំដាប់ អន្តរជាតិយើងគួរ មានការជ្រើសរើស បេក្ខភាពអោយសមតាមការជ្រើស។ សម្រាប់កម្ពុជាឃើញថា បេក្ខភាពតំណាង ក៏មានការពុះពារណាស់ដែរ ដើម្បីមុខមាតប្រទេស។
ដោយឡែក លីវ ជីលី ជាស្រ្តីទី១ ដែលនាំឈ្មោះកម្ពុជាចូល Top ជាលេីកដំបូង ក្នុងការប្រកួតបវរកញ្ញា Miss Grand International លេីកទី៨ ជាប្រវត្តិសាស្រ្ត។ ក្រោយកម្ពុជាបញ្ជូនបេក្ខភាព ៤ លេីកមកហេីយ ( ២០១៤ ២០១៥ ២០១៧ ២០១៨ ដោយមិនដែលជាប់ Top )។
ពេលនេះកម្ពុជាបានកក់កៅអី Top20 ជាការស្រេច រង់ចាំតែប្រកាសនៅវគ្គប្រកួតផ្ដាច់ព្រ័ត្រតែប៉ុណ្ណោះ។