ភ្នំពេញ៖ លោកអ្នកដែលព្រួយបារម្ភ និងមិនមានទំនុចិត្ត លើសក់របស់ខ្លួន ដែលស្កូវ ស្ងួត បែកចុង ពេលនេះអស់បារម្ភហើយ ដោយលោកអ្នកគ្រាន់តែ ជ្រើសរើសយកថ្នាំលាបសក់ រ៉ូនីកា (Ronika) ជួយផ្តល់សំណើម បំបាត់ស្កូវ ដល់សក់របស់លោកអ្នក ដែលអាចលាបបានទាំងសុភាពបុរស និងសុភាពនារី ។
បើតាមការបញ្ជាក់របស់លោកជំទាវ ហឹម សុភ័ក្រ អគ្គនាយិកា ក្រហ៊ុនគ្រួសារកក់ ក្តៅ បានឲ្យដឹងថា ថ្នាំលាបពណ៌សក់ Ronika ជាថ្នាំដែលបានគុណភាពខ្ពស់ មិនប៉ះ ពាល់ដល់សុខភាពស្បែកក្បាលនោះឡើយ មានក្លិនក្រអូប ពណ៌ជាប់បានយូរ ជួយ ផ្តល់សំណើមដល់សរសៃសក់មិនឲ្យបែកចុង ។ លើសពីនេះមិនពិបាកចំណាយ ពេល ចេញទៅក្រៅដើម្បីសាឡននោះទេ គឺអាចលាបបានដោយខ្លួនឯងត្រឹមតែរយៈ ពេលតែ១៥ នាទីប៉ុណ្ណោះ ដោយមានមួក ស្រោមដៃផ្លាស្ទិក សម្រាប់ការពារ និង ក្រាសសម្រាប់លាបដោយខ្លួនឯង ។
ក្រៅពីនេះនៅមានអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត ដោយសារថ្នាំលាបផ្សំដោយ សារធាតុចេញមកពីបន្លែគ្រប់មុខ និងប្រេងដូងផងដែរ ដែលជំនួយដល់នូវសារ ធាតុសំខាន់ចាំបាច់សម្រាប់សក់ក្បាល ។ រ៉ូនីកា មិនមានសារធាតុអាមូញញ៉ាក់ និង សារធាតុផ្សេងទៀតដែលនាំឲ្យប៉ះពាល់ដល់សុខភាពស្បែកក្បាល និងសក់នោះទេ ។
លោកជំទាវអគ្គនាយិកាបានបញ្ជាក់ថា អ្វីដែលសំខាន់លើសពីនោះ គឺលោកអ្នក ដែលជាវនូវថ្នាំ លាបពណ៌សក់ រ៉ូនីកា (Ronika) នឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ និងរង្វាន់ធំរថយន្តទំនើបផងដែរ ៕