ភ្នំពេញ ៖ បន្ទាប់ពី លោក ផែង វណ្ណៈ បានចេញនូវ លិខិត សុំទោសជាសាធារណៈ មួយច្បាប់ រួចហើយនោះ ហាក់មិនបានធ្វើអោយមហាជនស្ងប់ចិត្តនោះទេ ដោយសារតែខ្លឹមសារ នៅក្នុងលិខិត នោះ មហាជនយល់ថា ជាលិខិតដៀមដាម និងបង្កប់អត្ថន័យដាក់បន្ទុកបន្ថែម ទៅវិញ។
សូមបញ្ជាក់ផងដែរថា ៖ បន្ទាប់ពីត្រូវបានព្រះមេគុណតំណាងសង្ឃទូទាំងខេត្តសៀមរាប ធ្វើលិខិតស្នើរសុំទៅសម្តេចសង្ឃ និងរាជរដ្ឋាភិបាលដើម្បីដាក់ទោសលើលោកផែងវណ្ណៈ រួចមក ស្រាប់តែសេចក្តីប្រកាសព័ត៌មានមួយទៀតរបស់ក្រសួងព័ត៌មានក៏បានចេញមកផងដែរ ប្រកាសលុបអជ្ញាបណ្ណ័ Peng Vannak News ចាប់ពីពេលនេះតទៅ ។
មហាជនក៏ទន្ទឹមរង់ចាំមើលដែរថា តើលោកផែង វណ្ណៈ អាចជាប់ពន្ធធនាគារម្តងទៀតទេ ព្រោះថាបើយោងតាមមាត្រា ៥១៦ បានចែងថា – បទប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ៖ ការប្រមាថដូចបញ្ញត្តក្នុងកថាខណ្ទី ១ នៃមាត្រា ៥០២ (បទប្រមាថ ) នៃ ក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះព្រះសង្ឃ ដូនជី ឬតាជី នៅក្នុងក្របខ័ណ្នៃ មុខងារ ឬក្នុងឱកាសនៃការបំពេញមុខងារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ ) ថ្ងៃ និងពិន័យជាប្រាក់ពី ១ ០០០ (មួយពាន់) រៀល ទៅ ១០០ ០០០ (មួយសែន) រៀល៕