ភ្នំពេញ៖ មុននេះបន្តិច លោកផែង វណ្ណៈ សម្តែងអារម្មណ៍របស់ខ្លួនហាក់មិនពេញ ចិត្តចំពោះចំណាត់ការរបស់ក្រសួងព័ត៌នោះឡើយ ដោយបង្ហោះសារមួយឃ្លាក្នុងហ្វេសថា «ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ របស់ គេហទំព័រ Pheng Vannak News ក្រោមមូលហេតុ ជេរប្រមាថបុគ្គលសង្ឃប្រេីហឹង្សាលេីអនិតិជន !» ។
បើទោះបីយ៉ាងណាក្តី ការង្ហោះសារនេះ មានមតិរិះគន់តាមរយៈខម៉ិន(comment)ជាច្រើន ក្នុងនោះមានហ្វេសបុកឈ្មោះ Chi Karin បានខម៉ិនថា «ឆ្លៀតថែមអាពាក្យចុងក្រោយនិងទៀតពូ យ៉ាងណាក៏ដោយសូមជូនពរអោយពូសំណាងល្អ»។ចំណែកហ្វេសបុកឈ្មោះ សាមញ្ញ ភិក្ខុ បានបញ្ចេញមិតហាក់ចំអកថា« ទុក្ខព្រោះសម្តីស្តីមិនគិត ប្រមាថជីវិតអ្នដទៃឥឡូវនេះកម្មតាមប្រល័យដកចោលដូចស្ពៃគ្មានស្រណោះ»។ ក្រៅពីនេះក៏មានអ្នកលេងហ្វេសបុកជាច្រើនផ្សេងទៀតផងដែរ បញ្ចេញគំនិតរបស់ខ្លួនចំពោះការលើកឡើងរបស់លោកផែង វណ្ណៈ។
សូមជម្រាបថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់លោកផែង វណ្ណៈ ដែលមានគេហទំព័រឈ្មោះwww.pheng vannaknews .com ដែលក្រសួងចាត់ទុកថា លោកបានប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជាទង្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានធ្វើកិច្ចសន្យាតម្កល់ទុកនៅក្រសួងព័ត៌មាន ៕