ភ្នំពេញ៖ បើទោះបីជាលោកផែង វណ្ណៈ បានចេញលិខិតសុំទោសជាសាធារណៈនៅថ្ងៃនេះហើយក្តី ប៉ូន្តែមហាជនអ្នកលេងហ្វេសបុកជាច្រើន មានការរិះគន់លោកកប់ៗមាត់តែម្តង ៗ ។
កុំថាឡើយប្រជាពលរដ្ឋទូទៅ សូមតែលោកស្រីអ៊ូ ធីតាពៅ ភរិយារបស់លោកគួចចំរើន អភិបាលខេត្តព្រះសីហនុក៏ទ្រាំមិនបានដែរ ចេញមុខរិះគន់ឡើងចាស់ដៃតាមហ្វេសបុកថា
«ខ្ញុំថាមិនចង់និយាយទេ តែ! លោកប្រើពាក្យពេជ្រធ្ងន់ធ្ងរលើសលប់ពេកហើយ! ក្នុងនាមខ្ញុំជាអ្នកដែលគោរពព្រះពុទ្ធម្នាក់ដែរ ខ្ញុំទទួលយកមិនបានទេ! លោកដែលហារមាត់ថា គេអត់មានមេត្តា សួរខ្លួនឯងមើលមើសថា តើរាល់ថ្ងៃហ្នឹងលោកមានមេត្តាស្មើរនឹងបុគ្គលដែលលោកដៀលកប់កប់មាត់ហើយនៅ?លោកយកអីមកប្រមាថបុគ្គលគួរជាទីគោរព ចុះទង្វើ និងចិត្តលោកវិញ លោកមានដែលបានយកពេលមកមើលខ្លួនលោកទេ?ថាតើចិត្តគំនិតនិងទង្វើពាក្យសម្តីលោករាល់ថ្ងៃហ្នឹងបរិសុទ្ធប៉ុណ្ណា មុននឹងយកពេលមកឡាយតាមការគិតរបស់លោកតែម្នាក់ឯងឬគ្នាលោកតែមួយផ្នែកតូច» ៕