ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងថា បានបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក នូវសណ្ឋាគារ- ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងមន្ទីរពេទ្យឯកជន ចំនួន០៥ទីតាំងផ្សេងគ្នា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ មានដូចជា៖
១.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារ-ភោជនីយដ្ឋាន”ជូហៃតាង” មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
២.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះអគារស្នាក់នៅរួម “១០០” មានទីតាំង ស្ថិតនៅផ្លូវ លេខ១២៤ ស្ថិតនៅភូមិ៣ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ។
៣.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះអគារស្នាក់នៅរួម “សម្បត្តិ” មានទីតាំង ស្ថិតនៅផ្លូវ លេខ១២៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
៤.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះអគ្នាស្នាក់នៅរួម “៧៨” មានទីតាំងស្ថិត នៅផ្លូវលេខ ១២៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
៥.ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះមន្ទីរពេទ្យឯកជន “ថៃខាង” មានទីតាំង ស្ថិតនៅវិថីឯក រាជ្យផ្លូវលេខ១០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕