ខេត្តកណ្តាល ៖ រសៀលថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក លោកមេបញ្ជាការវរៈ៦០៥ និងលោកប្រធានប៉ុស្តិ៍ច្រកទ្វារជ្រៃធំ និងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ ចូលរួមប្រជុំទទួលផែនការណែនាំបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីត្រួតពិនិត្យការអនុវត្តការងារ របស់ក្រុមការងារ អាជ្ញាធរជំនាញពាក់ព័ន្ធ និងដាក់ផែនការបន្តក្នុងការគ្រប់គ្រងសភាពការណ៍ ដើម្បីកំណត់មុខសញ្ញា ស្វែងរកអ្នកជាប់សង្ស័យពាក់ព័ន្ធ នឹងព្រឹត្តិការណសហគមន៍ ២០ កុម្ភៈ នៅក្នុងភូមិសាស្ត្រ តំបន់ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ៕