ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង៧និង៣០ នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ សហការជាមួយកម្លាំងសឹករង ស្រុកបរិបូណ៌ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងរដ្ឋបាលស្រុក ដឹកនាំដោយលោកយឹម សារិន អភិបាលស្រុកបរិបូណ៌ បានទទួលពលករខ្មែរចំណូលស្រុកមកពីប្រទេសថៃ តាមច្រកអូរស្មាច់ដើម្បីធ្វើចត្តាឡីស័កនៅមណ្ឌល វិទ្យាល័យហ៊ុនសែនបរិបូណ៌ ចំនួន ០៩នាក់ស្រី ០៣នាក់ ៕