ខេត្តត្បូងឃ្មុំ ៖ ពីដំបូងអ្នកចិញ្ចឹមបង្គងមួយរូប ចិញ្ចឹមដើម្បីកម្សាន្តប៉ុណ្ណោះ ដោយទទួលបានផលល្អនិងងាយស្រួលចិញ្ចឹម លោកក៏បានចាប់យករបរនេះ ដោយបើកកសិដ្ឋានចិញ្ចឹមបង្កង ដើម្បីភ្ញាស់កូន និងលក់មេពូជ ហើយរហូតមកដល់បច្ចុប្បន្ន លោក សុខន ក្លាយជាម្ចាស់កសិដ្ឋានបង្កងអូស្រ្តាលី ៣ហិកតា នៅត្បូងឃ្មុំ។
លោកបានបន្ថែមថា សព្វថ្ងៃកសិដ្ឋានរបស់លោក មានមេពូជប្រមាណ៥ពាន់ក្បាល និងស្រះចំនួន៣០។ ដោយពី «ដំបូងខ្ញុំសុំទិញមេពូជគេ១ និងកូន១០០ យកមកចិញ្ចឹមកម្សាន្តលេងហ្នឹង មិនថាយកជាអាជីពអ៊ីចឹងទេ។ តែពេលចិញ្ចឹមបានកាក់កបទៅចេះតែពង្រីកថែមទៅ»។
កសិដ្ឋានចិញ្ចឹមបង្កងរបស់លោក សុខន មានផ្ទៃដីជិត ៣ហិកតា ដែលលោកទើបតែបានចាប់ផ្ដើមចិញ្ចឹមអស់រយៈពេលត្រឹមតែ៨ខែប៉ុណ្ណោះ។ លោក សុខន បានបញ្ជាក់ថា៖ « [ខ្ញុំ] លក់បាន២ដងហើយ ដោយលក់បានមេដា២០០ក្បាល និងកូន២ម៉ឺនក្បាល។ តម្លៃកូនបង្កង១គូ ២ពាន់រៀល ហើយតម្លៃមេប៉ា ១គូ ១០ដុល្លារ»៕