អន្តរជាតិ ៖ Sloth គឺជាអម្បូរសត្វដែលរស់នៅព្រៃតំបន់ ត្រូពិចអាមេរិក ខាងត្បូង និង អាមេរិកកណ្ដាល។ អ្វីដែលទាក់ទាញអំពី Sloth គឺវាជាសត្វ ដែលមានដំណើរយឺតបំផុតជាងគេលើពិភពលោក ពោលគឺយឺតជាងខ្យងនិងអណ្ដើកទៅទៀត។
សត្វ នេះ មាន ចំនួន ៦ ប្រភេទ ដោយ ចែក ចេញ ជា ២ ពូជ ផ្សេង គ្នា គឺ ពូជ ម្រាម ២ និង ពូជ ម្រាម ៣។ Sloth ម្រាម ៣ មាន ទំហំ ជាទូទៅ ប្រហែល នឹង សត្វ ឆ្កែ មាន ប្រវែង ៥៨ ទៅ ៦៨ សង់ទីម៉ែត្រ បូករួម ទម្ងន់ ប្រមាណ ៨ គីឡូក្រាម។ ចំណែក Sloth ម្រាម ២ វិញ មាន មាឌ រាង ធំ ជាង បន្តិច តែ ក្រៅ ពី នោះ រូបរាង គឺ ដូច គ្នា ទាំង អស់ តែ ម្ដង។
ល្បឿនជាមធ្យមរបស់សត្វ Sloth គឺ០,២៧ គីឡូ ម៉ែត្រ ក្នុង ១ ម៉ោង។ ក្នុង ១ថ្ងៃៗ សត្វ នេះ អាចធ្វើដំណើរបានប្រហែល៣៧ម៉ែត្រប៉ុណ្ណោះ។ ក្រៅ ពី ឈ្មោះ ជា សត្វ កំពូល យឺត វា ក៏ ត្រូវ គេ ចាត់ ទុក ជា សត្វ កំពូល ខ្ជិល ផង ដែរ ព្រោះ ក្នុង ១ ថ្ងៃ វា ដេក រហូត ដល់ ១៥ ទៅ ១៨ ម៉ោង ឯណោះ។
Sloth ចំណាយ ពេល ច្រើន នៅ លើ ដើម ឈើ ខ្ពស់ៗ ហើយ ក្នុង ១ សប្ដាហ៍ វា វារ ចុះ មក ដី តែ ម្ដង នោះ ទេ។ ការ ដែល រស់នៅ ជម្រក ខ្ពស់ៗ បែប នេះ អាច ការពារ វា ពី ការ វាយ ប្រហារ ពី សត្វ នានា។
បើដំណើរយឺតម្លឹងៗ តើ Sloth ចេះហែលទឹកទេ? ជារឿងភ្ញាក់ផ្អើលមួយ តាមពិត Sloth គឺជាសត្វ ដែលអាច ហែលទឹកយ៉ាងស្ទាត់ជំនាញមួយប្រភេទ។ ជួនកាលវាអាចទម្លាក់ខ្លួន ពីចុងឈើចូលក្នុងទឹក ហែលបានថែមទៀតផង។ ការដែលចេះហែលទឹកដូច្នេះ ព្រោះវាមានក្រចកវែងៗ ងាយស្រួលទាញខ្លួនរំកិល៕