ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹង ថា ចាប់ពីថ្ងៃទី ៣ ដល់ ៩ មីនា ឆ្នាំ ២០២១ តំបន់មួយ ចំនួន របស់កម្ពុជា នឹង ក្ដៅហើយមាន ភ្លៀងនឹងផ្គររន្ទះ ។
យោងតាម សេចក្តីជូនដំណឹងស្តី ពី ស្ថានភាពធាតុអាកាស នៅ ថ្ងៃទី២ មីនា ឆ្នាំ ២០២១ បានឲ្យដឹង ថាចាប់ពី ថ្ងៃ ទី ៣ ដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១ ព្រះរាជាណាចក្រ កម្ពុជា បាននិង កំពុងស្ថិត ក្នុងស្ថានភាព កម្រិតសម្ពាធ ទាប ខ្សោយ ជាមួយនឹងការ បម្រែបម្រួលនៃ ទិសខ្យល់ ។ ទន្ទឹងនោះ ក៏ ជា អន្តរកាល ពីរដូវរំហើយមក រដូវប្រាំងដែល អាចបង្កឲ្យ មានជាបាតុភូត កំណកក្នុងបរិយាកាស (CONDENSATION) នៅ តាម តំបន់ មួយ ចំនួន ។
ក្រសួងបន្ត ថាស្ថានភាពបែប នេះនឹង ធ្វើឲ្យបណ្តាខេត្ត នៅ តំបន់វាលទំនាប កណ្ដាលសីតុណ្ហភាព អប្បបរមាមាន ពី ២៣-២៦°C និងសីតុណ្ហភាព អតិបរមាមាន ពី ៣៣-៣៦ °C មាន ភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅ ខ្លាំង ពីសេស នៅ បណ្តាខេត្ត ភាគពាយ័ព្យ ។
ចំណែកបណ្តា ខេត្តផាប់ជួរ ភ្នំ ដងរែក និងខ្ពង់រាប ឦសាន មានសីតុណ្ហភាព អប្បបរមាមាន ពី ២៣-២៦ °c និង សីតុណ្ហភាព អតិបរមា មានពី ៣៣-៣៦ °C មាន ភ្លៀងផ្គរ រន្ទះ ពី ខ្សោយ ទៅខ្លាំង ។
ដោយឡែកតំបន់ មាត់សមុទ្រមាន សីតុណ្ហភាព អប្បបរមា មានពី ២៣-២៦ °C នឹងសីតុណ្ហភាព អតិបរមា មាន ពី ៣២-៣៥ °C និងមានភ្លៀង ផ្គរ រន្ទះ ពី ខ្សោយ ទៅ ខ្លាំង ។
ជាមួយគ្នានោះ ដែរក្រសួងបាន សូមសាធារណជន ជ្រាប ជា ព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវ បាតុភូត ខ្យល់ កន្ត្រាក់ ដែលអាចកើតមាន ក្នុងអំឡុង ថ្ងៃ ទី ៣-៤ ខែមីនា ៕