យោងតាមផេកផ្លូវការរបស់គ្រូពេទ្យផ្នែក ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា មានកុមារីម្នាក់ អាយុ ៦ ខែ បានលេបដង្កៀប ម្ដាយរបស់ខ្លួន ចូលទៅក្នុងបំពង់បំពង់-ក គួរឱ្យរន្ធត់ ។
ក្នុងនោះផងដែរ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នោះ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះ កុមារីនេះបានដោយជោគជ័យ ដោយមានការចូលរួមពី ផ្នែកថ្នាំសណ្ដំ និង សង្គ្រោះបន្ទាន់ ដែលបានសហការក្នុងការជួយសង្គ្រោះនេះ ។
គួរបញ្ជាក់ផងដែរថា នេះគឺជាករណីសំណាងក្នុងគ្រោះថ្នាក់ ដែលកុមារីម្នាក់នេះត្រូវបានសង្គ្រោះដោយជោគជ័យ ។ ដូច្នេះហើយសូមឪពុកម្ដាយ ឬក៏អាណាព្យាបាលដែលមានកូនតូចៗ សូមប្រយ័ត្នប្រយ៉ែង កូនៗរបស់លោកអ្នក ដោយដាក់របស់គ្រោះថ្នាក់ឱ្យនៅឆ្ងាយពីដៃ ចៀសវៀងកើតហេតុដូចករណីខាងលើនេះ ៕