ភ្នំពេញ÷ ពិតជាថ្លើមធំមែនចោរប្រដាប់អាវុធហ៊ានធ្វើសកម្មភាពប្លន់កណ្តាលក្រុងបង្កឲ្យមានការភិតភ័យដល់បុគ្គលិកធនាគារនិងផ្ទះវីងវេរលុយមួយកន្លែងនៅខណ្ឌមានជ័យ។
ដោយឡែកកាលពីម្សិលមិញមានស្ត្រីម្នាក់បានយកបងប្អូនមកសម្រាកនៅមន្ទីរពេទ្យមិត្តភាពភាពកម្ពុជាសូវៀតត្រូវបានក្រុមចោរបានធ្វើសកម្មភាពឆក់កាបូបយកលុយចំនួន២០០ដុល្លាបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាពនៅចំនុចផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។
លុះនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២១នេះស្រាប់តែលេចមុខក្រុមចោរប្លន់បានមកធ្វើសកម្មភាពប្លន់ផ្ទះវីងមួយកន្លែងដែលជាប់និងធនាគារABA ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យតាមបណ្តោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។
ដោយសារស្ថានភាពមិនអំណោយផលហើយមានការកកស្ទះចរាចរណ៏ផងដែរនោះទើបធ្វើឲ្យជនសង្ស័យរត់ចោលម៉ូតូscoopyមួយគ្រឿងនិងអាវុធខ្លីមួយដើមនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុម្ចាស់ផ្ទះវីងវេរលុយខាងលើបានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមៗនោះកម្លាំងអាវុធហត្ថខណ្ឌមានជ័យសហការណ៏ជាមួយមួយកម្លាំងអាវុធរាក្រុងបានចុះមកធ្វើកំណត់ហេតុនិងបើកការស្រាវជ្រាវមុខសញ្ញាចោរប្លន់ខាងលើនិងយកម៉ូតូនិងអាវុធរបស់ជនសង្ស័យដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕