កណ្តាល៖ ក្រុមជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និងត្រារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ ដែលបទល្មើស នេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបឹងកញ្ច្រាំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
បច្ចុប្បន្ន ក្រុមជនសង្ស័យខាងលើនេះ ត្រូវបញ្ជូន មកអយ្យការអមសាលាដំបូងខេត្តកណ្តាល កំពុងសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕