មានការភ្ញាក់ផ្អើលជាថ្មី ក្រោយពេលតារាភេទទី៣ អ៊ុក ដារ៉េត ស្រាប់តែបង្ហោះសារ អោយឃើញហេតុការណ៍តារាជើងថ្មីម្នាក់ត្រូវគេវាយ។ ម្ល៉ោះហើយធ្វើអោយគេចាប់អារម្មណ៍ហើយក៏ ចង់ដឹងមូលហេតុអ្វីបានជាមានហេតុការណ៍នេះឡើង ហើយក្លាយជាការរងរបួសយ៉ាងដំណំ។
នៅលើបណ្តាញសង្គមអ៊ុក ដារ៉េត បានសរសេរ បង្ហោះថា « ពិតជា ខ្លោចផ្សារចិត្តអាណិតដល់ប្អូនស្រី កង ឧស្សាហ៍ ខ្លាំងណាស់ណាស់ ដែលត្រូវមនុស្សប្រុសស្រីមួយក្រុមព្រួតគ្នាវាយតបនាងយ៉ាងដំណំ ឥលូវនាងគ្មានលទ្ធភាពក្នុងការព្យាបាលរបួសដែលកំពុងដេកឈឺក្រហាយស្រែកទ្រហ៊ោរយំនៅផ្ទះ សូមបងប្អូនជួយនាងផង ប្អូនស្រីគេ ប្អូនស្រីយើង ជួយគ្នាក្នុងគ្រាមានទុក្ខបានបុណ្យណាស់ នេះលេខនាងផ្ទាល់ 069 66 93 77»។
ភ្លាមៗ ក៏មានការជួយជំនួយ ពីតារាមួយចំនួន ដូចជា ផា ភួង ជាដើម។សង្ឃឹមថា សិល្បករ និង មិត្តភក្តិ បានឃើញរឿងរ៉ាវ និងដំណឹងនេះ ជួយគ្នាយកបុណ្យ ក្នុងពេលខ្វះខាតថ្លៃព្យាបាល។ ម្យ៉ាងដើម្បីអោយ សាមីខ្លួនឆាប់ជា ដើម្បីបានសម្តែងឡើងវិញ។