ភ្នំពេញ ៖ កម្លាំងចំរុះដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ លោក អធិការរងខណ្ឌ ឡោមព័ទ្ធតាមចាប់ជនដៃដល់បានម្នាក់ហើយ ក្រោយកាប់មនុស្សអោយរបួស៣នាក់ កាលពីព្រឹក២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រពាំងកក់ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
កម្លាំងសមត្ថកិច្ច ខណ្ឌពោធិសែនជ័យ បានធ្វើការ ឡោមព័័ទ្ធទីតាំង ដីឡូតិ៍មួយកន្លែង ដែលមានស្មៅ និងកក់ដុះពេញ ស្ថិត ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិសែនជ័យ ដើម្បីចាប់ជនសង្ស័យ២នាក់ ដែលបាន ធ្វើសកម្មភាពកា.ប់បំផ្លាញ ម៉ូតូ របស់ជនរងគ្រោះ កាលពីវេលាយប់ថ្ងៃទី ២៥ កុម្ភៈ ។
តាមប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាព កាប់ម៉ូតូខ្ទេចរួច ហើយក៏បាននាំគ្នារត់គេចខ្លួនចូលផ្ទះ មួយកន្លែងនៅម្តុំភូមិឃុំ កើតហេតុ ខាងលើនេះ ដោយសមត្ថកិច្ចបានធ្វើការ ឡោមព័ទ្ធ ផ្ទះមួយកន្លែង នោះ អស់រយៈពេល ១យប់ហើយ លុះព្រឹកឡើង ក្រុមជនសង្ស័យឆ្លៀតឱកាស ក៏នាំគ្នា រត់គេចចេញពីផ្ទះនោះ ចូលទៅក្នុងចំណុច ដីឡូតិ៍ដែលមានស្មៅ និង កក់ដុះខាងលើ ។
តាមសេចក្តីរាយការណ៍បាន ឱ្យ ដឹងបន្តទៀត ថាគិតមកត្រឹមវេលាម៉ោង ៩ និង ១៧នាទីព្រឹកថ្ងៃដដែលនេះដែរ សមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យ បានម្នាក់រួចនាំទៅកាន់ប៉ុស្តិ៍ចោមចៅទី ១ ចំណែក ជនសង្ស័យ ម្នាក់ទៀតកំពុង សំងំលាក់ខ្លួននៅ ចំណុចដីឡូតិ៍ ដែលមានស្មៅ និងកក់ដុះខាងលើត្រូវ បានសមត្ថកិច្ចនៅតែរុករកជា បន្តទៀត ប៉ុន្តែរកមិនទាន់ឃើញនៅឡើយទេ ។ ព័ត៌មានលម្អិត នឹងមានផ្សាយជូននៅលើទំព័រ Pich News បន្ដទៀត ។