អតីត ក្រុមចម្រៀងហ្គើលបេន ង៉ែត លីតា ហៅ អេណា បានរៀបការប្រមាណជាង១ខែមុននេះ នាក្រុងព្រះសីហនុ។ នាង បានដល់គូជាមួយបុរសម្នាក់ជាអ្នកភ្នំពេញ។ ដោយសាេធ្លាប់មានឈ្មោះ អុកឡុកសិល្បៈ លីតា ឬអេណា បាន សម្រេចចិត្ត ប្រារព្ឋ ពិធីកាត់ចំណងដៃ នាថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១ នាហាង១នៅក្រុងភ្នំពេញ។
ង៉ែត លីតា ជាអតីតក្រុមចម្រៀងហ្គើលបេន មានគ្នា៣រូបនៅសុីធីអិន។ នាងលេចធ្លោជាងគេ ដែលបានតស៊ូ សិល្បៈ ច្រៀងសម្តែងនៅលើឆាកតន្ត្រី របស់ស្ដានីយ៍ទូរទស្សន៍នានា។ លើសពីនេះឃើញនាង បង្ហាញវត្តមានជាតារាចម្រៀងប្រចាំផលិតកម្មអឹម។ លីតា ដែលមានប្រភពពីខេត្តព្រះសីហនុ ក៏ធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសតាមរយៈសមាគមនានា ពិសេសប្រទេសអូស្ត្រាលី តាមរយៈមនុស្សធម៌ជួយសង្គមឬ កុមារកំព្រា។
បាត់មុខមួយរយៈ លីតា ដែលមានម្តាយជាអ្មកជំនួញប្រចាំកំពង់សោម បានដល់គូមានអ្នកមើលគ្រងបាត់។ ដោយនឹករលឹកអ្នកសិល្បៈរួមជំនាន់ និងស្វាមីនៅភ្នំពេញដែរនោះ លីតា និងស្វាមី ត្រៀមរៀបចំកាត់ចំណងដៃ អោយផ្អើលគេឯង។ នាងរំពឹងដា នឹងមានភ្ញៀវចូលរួមជូនពរជ័យនៅថ្ងៃ សំខាន់នោះជាក់ជាមិនខាន។
អេណា បានបញ្ជាក់ថា បានស្គាល់ស្វាមីកាលពីជាង១ឆ្នាំមុនក្រោយពីបានការណែនាំពីមិត្តភ័ក្កិ ហើយបានស្វែងយល់ចិត្តគ្នារហូតសម្រេចចិត្តចូលរោងការក្រោមការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។ អតីតតារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបន្តថាក្រោយពីផុតកុងត្រាជាមួយផលិតកម្មMរយៈពេល២ឆ្នាំកន្លងមកនាងបានងាកទៅមើលការខុសត្រូវមុខរបររកស៊ីនៅខេត្តព្រះសីហុគឺការបើកដំណើរការផ្ទះសំណាក់នៅទីនោះ ហើយស្វាមីនាងក៏នឹងបើកដំណើរការក្រុមហ៊ុនថ្មីនៅទីនោះផងដែរក្រោយពេលរៀបការរួច។ នាងថាការងារសិល្បៈអាចនិងមិនបោះបង់ចោលទាំងស្រុងទេ នឹងឆ្លៀតពេលប្រសិនបើអាច។
អេណាបញ្ជាក់ដែរថា នាងនឹងទទួលយកកំណើតកូនភ្លាមៗតែម្តងក្រោយពេលការរួចសម្រាប់ឆ្នាំនេះ។
លោកសុខ ជា ដែលជាស្វាមីរបស់អ្នកនាង Anna បានលើកឡើងថា មុនពេលចូលរោងការលោកក៏ធ្លាប់ធ្វើការសាកល្បងចិត្តដើម្បីឲ្យដឹងពីចិត្តគំនិត ហើយឃើញថានាងពិតនារីដែលលោកស្រលាញ់ពេញចិត្ត។ លោកមានការងារជាអ្នកបើកជំនួញផ្នែកដឹកជញ្ជូនតាមផ្លូវទឹក ដែលការងារនេះនឹងបន្តបើកដំណើរការនៅខេត្តព្រះសីហនុផងដែរ៕