ភ្នំពេញ៖ Hyundai សម្រេចបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUEជាផ្លូវការ ក្រោយការលក់នូវរថយន្តម៉ូដែលថ្មីនេះ ទទួលបានការជោគជ័យតាមការរំពឹងទុក បន្ទាប់ពីបានប្រកាសលក់ជាផ្លូវការជាលក្ខណៈDigital កាលពី៣សប្តាហ៍មុន។
៣សប្តាហ៍បន្ទាប់ពីការសម្ពោធជាផ្លូវការលក្ខណៈDigitalនៃរថយន្ត Hyundai VENUE True Lifestyle SUV ក្រុមហ៊ុន Hyundai Camko Motor បានបង្កើតក្លឹបសម្រាប់ម្ចាស់រថយន្ត VENUE ទាំងអស់។ នេះបញ្ជាក់អោយឃើញថាការសម្ពោធជាផ្លូវការលក្ខណៈdigitalនេះទទួលបានជោគជ័យដូចការរំពឹងទុករបស់លោកប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន។
ក្នុងពិធីសម្ពោធជាផ្លូវការ Club Venue នៅម៉ោង ៥ រសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ជាមួយនឹងការដាក់តាំងបង្ហាញរថយន្តទាំង៣ថ្ងៃរបស់ខ្លួន នៅផ្សារទំនើប AEON Mall Sen Sok លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor បានលើកឡើងថា ដើម្បីផ្សារភ្ជាប់ជាមួយនឹងពាក្យថា Hyundai VENUE True Lifestyle SUV, ក្រុមការងារយើងបាននាំមកនូវការកម្សាន្តសប្បាយ រីករាយ ជាមួយនឹងការលេងហ្គីតា ហើយចាប់ផ្ដើមប្រគុំតន្ត្រីជាមួយក្រុមការងាររបស់ហ៊ីយ៉ាន់ដាយទាំងមូល។
លោកថា មានចម្ងល់ជាច្រើនពីអ្នកទស្សនា ថាហេតុអ្វីបានជាមនុស្សមមាញឹកដូចជាពួកយើងមានពេលរៀនលេងតន្ត្រី ចម្លើយគឺ ”ពួកយើងទទួលស្គាល់់ថាវាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែពួកយើងមានចំណង់ចំណូលចិត្តទៅលើតន្ត្រី ពួកយើងបានចំណាយពេលវេលាយ៉ាងមានតម្លៃរបស់យើងដើម្បីបង្កើតឡើងជាការផ្ដល់តម្លៃទៅលើពាក្យថា ”True Lifestyle”។
ក្រុមតន្ត្រី Hyundai តំណាងអោយក្រុមការងាររបស់ Hyundai ទាំងមូលកំពុងបង្ហាញដល់អ្នកទាំងអស់គ្នាថាពួកគាត់បានដាក់់ចិត្តបង្កើតអ្វីល្អៗដើម្បីយើងយល់កាន់តែច្បាស់ពីពាក្យថា True Lifestyle ដោយមានភ្ជាប់ជាមួយនឹងបេសកកម្ម ចក្ខុវិស័យ និងពាក្យស្លោករបស់ VENUE។
លោកBrian Ko បញ្ជាក់ថា អ្វីដែលធ្វើអោយក្រុមហ៊ុន Hyundai Camko Motor លេចធ្លោជាងដៃគូរប្រកួតប្រជែងនោះ គឺការឱ្យតម្លៃ ទៅលើទំនាក់ទំនងល្អជាមួយអតិថិជន។ ការយកចិត្តទុកដាក់ចំពោះអតិថិជនទាំងអស់ ទោះជាពួកគាត់ទិញរថយន្តរួចហើយក៏ដោយ ហើយជាមួយនឹង Club VENUE ធ្វើអោយសេវាកម្មរបស់យើងកាន់តែល្អជាងមុនមួយកំរិតទៀត ដែលនឹងក្លាយជាកំណត់ត្រាថ្មីមិនអាចបំភ្លេចបានរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំថ្មីនេះ។
គួរបញ្ជាក់ដែរថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្ម ដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko Motor Company ជាក្រុមហ៊ុនចែកចាយHyundai ផ្តាច់មុខតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ Hyundai ជាក្រុមហ៊ុនដែល ផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។ Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្តអស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ៕