ភ្នំពេញ ៖ ប្រុសម្នាក់បានបាត់ បង់ជីវិត ភ្លាមៗបន្ទាប់ពី ជិះម៉ូតូ លឿនពេកមិន ប្រយ័ត្នជ្រុល ទៅបុកខឿនផ្លូវបណ្ដាលអូស ម៉ូតូ ជាច្រើនម៉ែត្រ ខ្ទាតទៅបោកនឹង បង្គោល ភ្លើងស្លាប់ ក្នុង ថ្លុកឈាម ភ្លាមៗតែម្ដង ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើង កាលពីរ វេលាម៉ោង ៣ និង ១០ នាទី ទៀបភ្លឺ ថ្ងៃទី ១៧ ខែ កម្ភៈ ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយ ផ្លូវ វេង ស្រេង ចំណុចទល់មុខ កងអាវុតហត្ថ រាជធានី ភ្នំពេញ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ គុយ វាសនា អាយុ២៨ ឆ្នាំ ស្នាក់នៅ ផ្លូវលំភូមិ កំរៀង សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។
យោងតាម ប្រភពព័ត៌មានពី ប្រជាពរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ជិះ ម៉ូតូ ស្គុបពី ពណ៌ ខ្មៅ មួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 1-IL 8257 ធ្វើដំណើរតាមបណ្តោយ ផ្លូវវេង ស្រេង ក្នុងទិសដៅ ពីកើតទៅ លិច ក្នុងល្បឿន យ៉ាងលឿន មកដល់ ចំណុចកើតហេតុ ដោយស្ថានភាព ផ្លូវកោងផងនោះបាន ជ្រុលចង្កូត ទៅបុកខឿន ផ្លូវពេញទំហឹង ផ្លោងទៅបោកនិង បង្គោល ភ្លើង បណ្ដាល បែកក្បាល ធ្លាយ ខួរ ស្លាប់ ភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូល ដ្ឋានបានចុះ មកដល់រួច បានទាក់ទង បន្តទៅជំនាញ ខណ្ឌចុះមកវាស់វែង និង ធ្វើ កំណត់ហេតុប្រគល់ សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។
ចំណែកម៉ូតូ រងគ្រោះសមត្ថកិច្ច យកទៅរក្សាទុក នៅ អធិការដ្ឋានខណ្ឌមានជ័យ រង់ចាំសាច់ញាតិ យកឯកសារ មក និងប្រគល់ជូន វិញនៅពេលក្រោយ ៕