ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់មាន ផ្ទៃពោះ ៤ ខែ ខឹងប្តី មិន យល់ចិត្តរួច ប្រុងដោះដៃចោលនាង ក៏ តួចចិត្តមក លោតទឹក សម្លាប់ខ្លួននៅលើស្ពាន ជ្រោយចង្វាតែ មិនបានសម្រេច ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋជួយទាន់ពេលយកចុះមកខាងក្រោមវិញ ។
ហេតុការណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុចលើស្ពាន ជ្រោយចង្វា ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យ ដឹងថាមុនពេល កើហេតុគាត់បានឃើញនារី ជនរងគ្រោះបានជិះកង់បី ពីម្តុំខាង ព្រែកលៀបរួចក៏ជិះ កាត់តាមលើ ស្ពានថ្មី ជ្រោយចង្វាខណៈ មកដល់លើស្ពាន ប្រុងនឹងលោតតែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ រួម ដំណើរជួយទាន់ពេលបានដឹក នាងយកទៅប៉ុស្តិ៍ ជ្រោយចង្វាដើម្បី ធ្វើការសួរនាំរួចក៏ នាងសុំសមត្ថកិច្ច ថា មកផ្ទះវិញដឹងអី ស្រាប់តែ ជិះកង់បីមកលោតទឹកជា លើកទី ២ នៅមុខព្រះអង្គ ដងកើយម្តងទៀតតែមិន សម្រេចដដែល ត្រូវបានប្រជាពលរដ្ឋជួយស្រង់មកលើគោកវិញ ។
ក្រោយពេល កើតហេតុសមត្ថកិច្ច ចុះមកដល់រួចក៏ជូនទៅ ដល់ផ្ទះតែម្តងទៅ ៕