ភ្នំពេញ ៖ ករណីចងកសម្លាប់ខ្លួនរបស់ទាហានការពារ ព្រំដែន ៥០៣ ដោយសារតែតូចចិត្តនឹងមេគយចល័តឈួន សោភា ចាប់រថយន្តអង្គភាព នោះថ្នាក់ លេីបញ្ជាអោយ ស៊េីបអង្កេតហេីយ
ប្រភពច្បាស់ការពីទីចាត់ការ គយនិង រដ្ឋាករបានអោយដឹងថាបន្ទាប់ ពីមានករណី នេះកេីតឡេីងថ្នាក់ ដឹកនាំក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បញ្ជាអោយចុះស្រាវជ្រាវ ហេីយ ចំណែកខាងក្រសួង ការពារជាតិ ក៏មានការចុះស៊េីបអង្កេត ដែរ ។
ប្រភពពីយោធភូមិភាគ ៥ បានអោយដឹងថាក្រសួង ការពារ ជាតិបានចាត់តាំងអោយក្រុម អធិការកិច្ច ក្រសួងការពារជាតិ និងអគ្គនាយកសំភារៈបច្ចេកទេសចុះទៅស្រាវជ្រាវរកការពិត ។ លទ្ធផល យ៉ាងណា នោះសូមរង់ចាំលទ្ធផលស្រាវជ្រាវ របស់ស្ថាប័នទាំងពីរសិន ។
ការចាប់រថយន្ដអង្គភាពកងការពារព្រំដែន ៥០៣ ដែលដឹកនាំ ដោយ លោកឈួន សោភា ប្រធានគយចល័ត តំបន់ ៥ បានទទួល រងការ រិះគន់ យ៉ាងខ្លាំង ពីសំណាក់ មហាជន ។
មានមតិខ្លះបានលេីកឡេីងថា ឈួន សោភា ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ បែជាមកចាប់រថយន្ត របស់រដ្ឋអោយបង់ពន្ធទៅវិញ ។ មានទំនិញគេចពន្ធច្រេីនណាស់ រួមទាំង រថយន្ដ សេរី ទំនើប ៗ ផង ត្រូវចាប់បែជាមិនចាប់មកចាប់រថយន្តកញ្ចាស់ ដែលប្រើប្រាស់ជិត ១០ ឆ្នាំទៅហើយ ៕