បន្ទាយមានជ័យ ៖ ភោជនីយដ្ឋាន មួយកន្លែងឆេះខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង នៅព្រឹក ថ្ងៃ ទី ១៤ កុម្ភៈ ឆ្នាំ ២០២១ ស្ថិត ក្នុង ភូមិ សាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមអធិការនគរបាលក្រុង ប៉ោយប៉ែត បានឱ្យដឹងថា មេការភោជនីយដ្ឋានមានឈ្មោះ ហេង ស្រេង ភេទប្រុស អាយុ ៤០ ឆ្នាំបានអះអាងថាគេឃើញមានអណ្តាតភ្លើងឆេះចេញពីក្នុងភោជនីយដ្ឋាន ភ្លាមៗភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ មួយសន្ទុះក្រោយមកអាជ្ញាធរ និងសមត្ថកិច្ច អន្តរាគមន៍ ហៅ រថយន្តពន្លត់អគ្គិភ័យ មកពី ក្រុមហ៊ុនកាស៊ីណូ នានា និង រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាពអធិការដ្ឋាន នគរបាល ក្រុង និង ប្រើប្រាស់ ឧស្ម័ន បាញ់ ពន្លត់ ក្នុងនោះប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ អស់ ៤ គ្រឿង និង ប្រើប្រាស់ទឹកអស់ ៤ ឡាន ទើប អណ្តាតភ្លើង បានរលត់ថមថយ ទៅវិញ ទាំងស្រុង និងមិនបានឆេះ រាលដាល ដល់ផ្ទះប្រជាពលរដ្ឋដទៃទៀតទេ ។
ករណី ឆេះភោជនីយដ្ឋាន ខាងលើនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ក្នុងនោះខូចខាតទ្រព្យសម្បត្តិមួយ ចំនួនដូចជា ម៉ាស៊ីនត្រជាក់ ១ គ្រឿង អាំ ភ្លី ១ ឈុត សា ឡុ ង ១ ឈុត និង កង្ហា ២ គ្រឿង៕