ភ្នំពេញ៖ ក្រោយពេលបរិយាកាសមកដល់ នៃមហាព្រឹត្តិការណ៍រាត្រីសមោសរមហាគ្រួសារកក់ក្តៅ ១៤ កុម្ភៈ ២០២១ ដែលមានការផ្តល់ជូនរង្វាន់ឡានសេរីទំនើប Audi Q7 មួយគ្រឿងផងដែរនោះឃើញថា ទាំងប្រធានស្ថាបនិក និងតំណាងចែកចាយ ម្នាក់ៗបានលេងខ្លួនគ្រងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត។ កម្មវិធីតម្រូវអោយលេងឈុតពណ៌ សដែលកំណត់នូវភាពបរិសុទ្ឋរួមចិត្តរួមកាយបំបែកនាវា គ្រួសារកក់ក្តៅ អោយកាន់តែល្បីរន្ទឺតទៅទៀត។
បើក្រឡេកមើលទៅលោកប្រធាន និងលោកស្រី ស្ថាបនិកក្រុមហ៊ុន គ្រួសារកក់ក្តៅ យើងពិតជាភ្ញាក់ផ្អើលតែម្តង ដោយសារឈុតរាត្រីស្រមោលស របស់លោកជំទាវ ហុឹម សុភក្រ័ និង ឧកញ៉ាអ៊ុច សម្បត្តិ ពិតជាសមសួន ទាក់ចិត្តទាក់នេត្រាមហជន និងមហាគ្រួសារ។ អ្នកខ្លះយល់ថាដូចកូនក្រមុំ កូនកម្លោះដែលបានរៀបការថ្មោងថ្មី។
ទាំងអស់នេះជាការ អបអរទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ២០២១ ដែលគ្រួសារកក់ក្តៅ កំណត់យកចាត់ចូល ក្នុងព្រឹត្តិការណ៍សំខាន់ទាំងអស់គ្នារបស់តំណាងចែកចាយ។
ជាការជាក់ស្តែង ក្នុងទិដ្ឋភាពជារួមនៅក្នុងបរិយាកាសប្រារព្ឋពិធី យើងឃើញថា បណ្តាសមាជិក និងតំណាងចែកបានគ្រងឈុតសម្លៀកបំពាក់ពណ៌សទាំងអស់គ្នា។
ក្នុងនោមានច្រៀង ចម្រៀងរួមគ្នាមានឈ្មោះថា ច្រៀង Cover ដែលមានចំណងជើង គ្រួសារកក់ក្តៅទៅមុខជានិច្ច ចម្រៀងនេះមានទាំងអត្ថន័យ អត្ថរស ដែលសមាជិកគ្រួសារកក់ក្តៅ គ្រប់ៗគ្នា ចម្រៀងមួយបទនេះជាដួងព្រលឹង នៃក្រុមហ៊ុនគ្រួសារកក់ក្តៅ បទនេះ និងមានមនុស្សរាប់លាននាក់ច្រៀងតាមនាពេលអនាគត ។
ក្រៅពីនេះក៏ មានការធ្វើកម្មវិធីបង្ហាញអំពីចំណាប់អារម្មណ៍របស់តំណាងចែក១៣ រូបដែលជាជនពូកែទាក់ទាញអតិថិជនដើម្បី ឡើងឆាកចែករំលែកបទពិសោធន៍ដែលខ្លួនទទួលបាន ភាពជោគជ័យកន្លងទៅ។ អ្វីដែលបង្កើនកម្មវិធី រិតតែទាក់ទាញ ក៏មានការសម្តែង ដើរបង្ហាញម៉ូត ស្តីអំពីផលិតផលគ្រឿងសំអាងនៃក្រុមហ៊ុនគ្រួសារកក់ក្តៅ រំលេចដោយស្នាដៃអ្នកដើរម៉ូដផ្ទាល់ជាសមាជិកគ្រួសារកក់ក្តៅ៕