រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង សម្រាប់ការដឹកនាំ សម្របសម្រួល និងជំរុញដល់ការអនុវត្តនូវគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខ្នាតតំបន់ នៅលើទឹកដីខេត្តមណ្ឌលគិរី។
បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងនេះ ដឹកនាំដោយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាប្រធាន អមដោយអនុប្រធាន២រូប និងសមាជិក១០រូប។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយ នៅក្នុងខេត្តមណ្ឌលគិរី។ អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន PowerchinaInternational Group៕