ក្រោយ ពី ផ្ទុះ ស្ទប់ បទ ជា មួយ កំពូល តារា ចម្រៀង ព្រាប សុវត្ថិ ពេល នេះ តន់ ចន្ទសីម៉ា បាន ងាក មក ចាប់ ដៃគូ ច្រៀង ជា មួយ ខេម វិញ ម្ដង ទៀត ហើយ ដោយ បទ ថ្មី មួយ នេះ មាន ចំណង ជើង ថា”ទឹក ត្រី កោះ កុង”ក្នុង MVបាន បង្ហាញ តំបន់ ទេសចរណ៍ ស្អាតៗ ជា ច្រើន នៅ ក្នុង ខេត្ត កោះកុង។
ដូច ប្រិយមិត្ត ធ្លាប់ បាន ដឹង ហើយ ថា ខេត្ត កោះកុង គឺ ជា ខេត្ត មួយ ពោរពេញ ទៅ ដោយ តំបន់ ទេសចរណ៍ ធម្មជាតិ ស្អាតៗ ជា ច្រើន។ជា មួយ និង ការ សម្រុក ផលិត អាប៊ុម ចូល ឆ្នាំ ថ្មី នេះ ផលិតកម្ម Galaxy Navatra ត្រូវ បាន គេ មើល ឃើញ ថា គ្រប់ M Vនៃ បទ ចម្រៀង បាន ឲ្យ ក្រុម ផលិត ចុះ ទៅ ថត នៅ តំបន់ ទេសចរណ៍ ជា ច្រើន ក្នុង ន័យ ដើម្បី ផ្សារ ភ្ជាប់ ជា មួយ រមណីយដ្ឋាន នានា នៅ ព្រះរាជា ណាចក្រ កម្ពុជា ជំរុញ កំណើន ទេសចរណ៍ ក្នុង ស្រុក ឲ្យ កាន់ តែ ទទួល បាន ការ គាំទ្រ ច្រើន ជា ស្ដែង ដូច ជា បទ “ទឹក ត្រី កោះ កុង” របស់ ខេម និង តន់ ចន្ទសីម៉ា អីចឹង។
សូម បញ្ជាក់ ផង ដែរ ថា កន្លង មក គ្រាប់ ពេជ្រ របស់ ផលិតកម្ម Galaxy Navatra ទាំង ពីរ រូប នេះ ធ្លាប់ បាន ច្រៀង ជា មួយ គ្នា ជា ច្រើន បទ មក ហើយ ហើយ ក្នុង នោះ ដែរ ពួក គេ បាន បំបែក ឯកត្តកម្ម ជា ប្រវត្តិសាស្ត្រ លើ បទ”ចង់ សុំ wifi ”ដែល មាន អ្នក ទស្សនា ជិត ៣០លាន ដង។ មហាជន រំពឹង ថា ពួក ច្បាស់ ជា នឹង ប្រវត្តិសាស្ត្រ ជា មួយ គ្នា លើ បទ ចម្រៀង ដែល ទើប តែ ផលិត ថ្មីៗ ជា មួយ គ្នា ទៀត ជាក់ ជា មុខ ខាន។
ចង់ ដឹង ថា បទ ថ្មី”ទឹក ត្រី កោះ កុង” របស់ ខេម តន់ ចន្ទសីម៉ា មាន អត្ថន័យ ព្រម ទាំង មាន ទេសភាព ស្រស់ ស្អាត កម្រិត ណា សូម ទស្សនា ទាំង អស់ គ្នា ៖