អ្នកនាង អង់ សុគន្ឋា តែងខ្លួនកប់សេរី តែម្តងនៅថ្ងៃខួបកំណើត តារាសម្តែងមាន សូនីតា កាលពីយប់ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ នាភោជនីយដ្ឋា និងហាងកាហ្វេ«ណ» ទើបបើកថ្មីខាងកើតផ្សារទួលទំពូង។ អគ្គនាយិកា សាប៊ូកក់សក់ Dengello រូបនេះក៏លេច ត្រដែតមិនធម្មតាឡើយ នាឱកាសនោះ ពិសេសរ៉ូបសមោលសពណ៌ខ្មៅ និងស្នៀតសក់ ដែលកម្របានឃើញ។
ប្រហែលជា ឆ្នាំថ្មីមកដល់ អ្នកនាង អង់ សុគន្ឋា បានលេងខ្លួនមិនចាញ់គេទេ មួយរយៈចុងក្រោយនេះ។ បើនិយាយពីរូបសម្រស់ វិញក៏ អ្នកនាង បង្ហាញនូវភាពស្រស់ស្អាតតែម្តង ឡើងក្មេងទោះមានគ្រួសារ កូននិងប្តី។ អ្នកនាង សុគន្ឋា បានរំលេច នូវភាពអោយគេកត់សម្គាល់ នឹកស្មានមិនដល់តែម្តង។ ការរចនា ម៉ូដសក់ស្នៀតសក់ និងរូបសម្លៀកបំពាក់ខ្ញង់។ជាពិសេស សក់គឺវែងខ្មៅរលើបរលោង គួរអោយគយគន់ សមសួនជាអ្នកផ្តាច់មុខសាប៊ូកក់សក់។ម្ល៉ោះហើយ កម្មវិធី ខួបកំណើត តារាល្បី មែនតែម្នាក់ៗចោលភ្នែក គន់មើលនាយិការូបនេះមិនធម្មតា។
អ្នកនាង អង់ សុគន្ឋា បាននាំចូលនូវ សាប៊ញកក់សក់Dengello មកពីប្រទេសអុីតាលី ដែលកំពុងតែមានការទទួលស្គាល់ពីអតិថិជន។ អ្នកនាងក៏លេចមុខជួយការងារ សង្គមមនុស្សធម៌ មិនតិចដែរ។ពិសេសកុមារនៅតាមអង្គការមួយចំនួនទៀត។ បែបនេះហើយទើប មានការសរសើរទឹកចិត្តពីភាពល្អមេត្តា របស់ក្រុមការងារ។