ភ្នំពេញ ៖ មន្ត្រីអនុរក្ស ពន្ធនាគារព្រៃរស នៅព្រឹក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ បានបញ្ជូន លោកមៀច សំរួល អគ្គនាយក ក្រុមហ៊ុនអាណាចក្រខ្មែរ អចលនទ្រព្យ អគ្គនាយក ខ្មែរ ស្មាតអិន វេសមែន និងក្រុមប្រឹក្សាភិបាល ស្ថាបនិក ខ្មែរ ក្លឹប CEO Khmer Club ឡើង តុលាការ ដើម្បីសួរនាំបន្ត ក្នុងសំណុំរឿង បណ្តឹងរបស់លោក វ៉ាវុត្ថា រ៉ា ពាក់ព័ន្ធ ករណី ឆបោក ក្លែងបន្លំ ឯកសារ សាធារណៈ និង ប្រើប្រាស់ លីខិតឯកសារសាធារណៈ ក្លែងដោយ ការ កោះឲ្យនាំខ្លួន ពីលោកចៅក្រមស៊ើបសួរ ឌុចសុខ សារិន ។
លោក មៀច សំរួលមាន អាយុ ៣៧ ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៣៨ ផ្លូវលេខ ៧ ក្នុង បុរីពិភពថ្មី សាលា មុំ សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។
គួរបញ្ជាក់ថា ជនត្រូវចោទលោក មៀច សំរួលត្រូវ កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ សហការជាមួយ ខណ្ឌ ពោធិ៍សែន ជ័យឃាត់ខ្លួនតាមដីកា បង្គាប់របស់លោក ឌុ ច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូង រាជធានី ភ្នំពេញ កាលពីនៅ ថ្ងៃទី ១២ ខែវិច្ឆិកា លើផ្សារខេស៊ីក្នុង សង្កាត់កាកាបទី ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ៕