ភ្នំពេញ ៖ ផ្ដើមចេញពីរឿងចរាចរណ៍បន្តិចបន្តួច ដោយភាគីម្ខាងបើករថយន្ត ម៉ាកព្រូសជិះហួសស្តុ ប ( ភ្លើង ក្រហម ) ធ្វើអោយភាគីម្ខាងទៀតបើកបររថយន្តឡិចស៊ីស ក៏ បានស៊ី ប្លេរឲ្យចៀសធ្វើអោយមានការខឹងសម្បារ កើតជា ជម្លោះពាក្យសម្តីជេរប្រមាថគ្នាទៅវិញទៅមកទាញ ទូរស័ព្ទ ដៃ ថតគ្នាទៅវិញទៅមករហូតឈានដល់ប្រទូសរ៉ាយ បណ្ដាលឲ្យរងរបួសកើតក្តីប្ដឹងផ្តល់ ។
មិនដឹងទេថា តើភាគីខាងណាខុសខាង ណាត្រូវទេ ? ទុកអោយសមត្ថកិច្ចនគរបាល ខណ្ឌទួលគោកជាអ្នកដោះស្រាយតាម ច្បាប់ ។ យ៉ាងណាបើសិនភាគី ( ក ) និង ភាគី ( ខ ) ព្រមទម្លាក់ចុះម្នាក់ បន្តិចៗ កាលពីយប់កើតហេតុនោះប្រាកដជា មិនមានរឿង អ៊ីចឹងទេរឿងកើតមកពីមិនចេះយោគយល់ អធ្យាស្រ័យអោយគ្នាទៅវិញទៅមកក្នុងនាមជាប្រជាពលរដ្ឋ ខ្មែរដូចគ្នា ។
ហេតុការណ៍នេះកើតឡើងកាលពី វេលា ម៉ោង ១០ និង ៥០នាទី យប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១
នៅស្តុបនាងគង្ហីញ សង្កាត់ អូរឫស្សី ២ ខណ្ឌ ៧ មក រា ប៉ុន្តែ រថយន្តទាំង២បន្ត បើកតាមឈ្លោះគ្នារហូត ដល់ទី តាំង កើតហេតុ ក្នុង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ភាគីដែលជិះហួសស្តុបក្រហមគឺបើកបរដោយ ស្រ្ដី( មិន ស្គាល់ អត្តសញ្ញាណ ) មានបុរសម្នាក់ ជិះជាមួយក្នុង រថយន្ត ម៉ាកព្រូសស្លាកលេខ ភ្នំពេញ 2AW 2984 ។ ចំណែកភាគី ម្ខាង ទៀតដែលស៊ី បលេរដាក់បែបខឹងជិះរថយន្តម៉ាកឡិច ស៊ីសស្លាកលេខភ្នំពេញ 2BB 0773 បើកបរដោយបុរស ម្នាក់ និង អ្នកជិះអមដំណើរមានស្រី្ត ម្នាក់ដែលមានឈ្មោះ នៅ លើហ្វេសប៊ុកBee Yinna ។
បើតាមភាគីឈ្មោះBee Yinna បានដំណើររឿងជាបឋម ដល់អ្នក សារព័ត៌មានថា ភាគីរថយន្តឡិចស៊ីស ធ្វើដំណើរ ក្នុងទិសដៅពីផ្សារអូរឫស្សី ឆ្ពោះទៅផ្សារដេប៉ូពេលមកដល់ ត្រង់ស្តុបនាងគង្ហីញ រថយន្តត្រូវឈប់រងចាំភ្លើង ខៀវ ដើម្បី បន្តដំណើរទៅមុខ ។ នៅពេលភ្លើងចរាចរណ៍ ពណ៌ខៀវ រថយន្ដរបស់គាត់ ក៏ចេញដំណើរ ស្រាប់តែមានរថយន្ត ម៉ាកព្រូស ធ្វើដំណើរលើមហាវិថីហ្សាដឺ ហ្គោលឆ្លងកាត់ស្តុបនាង គង្ហីញដែរប៉ុន្តែស្តុបនៅ ភ្លើងក្រហម នៅឡើយ មិនដឹង ថា រថយន្ត ព្រូសប្រញាប់ រឺ យ៉ាងណាបានបើក កាត់មុខ រថយន្តរបស់គាត់ពេលនោះគ្រួសាររបស់គាតើ ជាអ្នក បើករថយន្តក៏បានចុច ស៊ីប្លេរដាក់បែបខឹង ថាហេតុអីជិះអត់ដឹងអីបែបនេះ( បើសិនចាប់ ហ្វ្រាំងអត់ទាន់មិនមាន បុកគ្នាទៅហើយ ? ) ។
ប្រភពពីភាគី ឈ្មោះ Bee Yinna បានបន្តថា ពេលចុចស៊ី ប្លេរខ្លាំង ៗដាក់រួចហើយ ធ្វើអោយភាគីខាងរថយន្ត ព្រូស កើតការខឹងសម្បារផងដែរ ទើបបើករថយន្ត វ៉ា គ្នាទៅ វ៉ាមក ក៏ បានបើកកញ្ចក់សួរគ្នាទៅអ្នកបើករថយន្ត ឡិចស៊ីស ថា អ្ហែងចង់ម៉េច ? ។ ស្ត្រី ឈ្មោះBee Yinna ក៏បានឃាត់ គ្រួសារថាកុំតប ! ទុកអោយគាត់និយាយវិញ ព្រោះអីស្ត្រី ។ ហើយក៏ មានជម្លោះពាក្យសម្តីជេរគ្នាទៅវិញទៅមក រហូត ដល់ ភាគី រថយន្តព្រូសទូរស័ព្ទហៅបុរស ម្នាក់ទៀតជិះម៉ូតូ កាក់ មុខរថយន្ត ឡិចស៊ីស ឲ្យឈប់រហូតដល់កើតមានការ ប្រទូសរ៉ាយ ប្រវាប្រតប់ បណ្ដាលឲ្យរងរបួសលើ រាងកាយស្រ្ដីឈ្មោះ Bee Yinna ។
ដោយឡែកបើយោង តាមគណនី ហ្វេស ប៊ុក ឈ្មោះ Oudom Chheat អះអាង ជា បងប្រុសរបស់ស្រ្តីអ្នក បើកបររថយន្ត ព្រូសបានបង្ហោះ វីដេអូ និងសរសេរថា បើ មិនមាន ផ្សែងក៏គ្មាន ភ្លើងដែរសូមមើលវីដេអូ ដើម្បីជួយរកយុត្តិធម៍ អោយជនរង គ្រោះពិតប្រាកដ ដែល ពេលនេះប្អូន ខ្ញុំត្រូវដេកពេទ្យ ព្រោះត្រូវ គេវ៉ៃ មិនដឹងប៉ះពាល់អ្វីខ្លះ ។
ដំបូងឡើយជា ជម្លោះតិចតួចដោយ ពាក្យសំដីក៏ កើតចេញ ជាការប្រតាយប្រតប់រហូតភាគី ម្ខាងទៀត មកទះកំភ្លៀង ប្អូន ខ្ញុំរួចហើយ ក៏ភាគីបង្ក បានបើករថយន្តចេញទៅ ធម្មតាទាំង យើង ទាំង គេ មិនមែន ចិត្ត ព្រះ ឯណាតែងតែចង់តបត ជា រឿង ធម្មតាចឹងហើយ ភាគីប្អូនស្រី ខ្ញុំក៏បើកឡាន តាម អោយ ភាគីម្ខាងទៀតឈប់ នឹង កាក់សួរនាំហេតុ អ្វី បានជា ទះកំភ្លៀង គាត់ ? តែ បែរជា ភាគី ម្ខាងទៀតរៀបចំ ថតវីដេ អូ សកម្មភាព ដែលប្អូនខ្ញុំតាម នោះហើយមិនតបត អ្វីឆ្លើយតប វិញទាំងអស់ដើម្បីយក វីដេអូ យកទៅបង្ហោះ មួលបង្កាច់បង្ខូច កិត្តិយសប្អូនស្រីខ្ញុំ ថាប្អូនខ្ញុំ ជាជនបង្ក ចំណែក ខ្លួនគាត់ជាអ្នកថតវីដេអូជាជនរង គ្រោះទៅវិញ ។
សូមសមត្ថិកិច្ច ពាក់ព័ន្ធនិងបងប្អូនក្នុងសង្គម ហ្វេសប៊ុកមេត្តា ជួយរកយុ ត្តិធ ម៍អោយគ្រួសារ ខ្ញុំដែលជាជន រងគ្រោះពិតប្រាកដ ផង ! ព្រោះ ភាគីម្ខាងទៀត គាត់មានលុយ និង មាន អំណាចវាអាចអោយសរទៅជាខ្មៅបាន ។
គ្រួសារ ខ្ញុំសុំតែភាពយុត្តិធម៍ ពិតប្រាកដដើម្បីលុបលាង នៅ ពាក្យចចាមអារ៉ាម ខូចកិត្តិយសគ្រួសារខ្ញុំ ទាំងមូលដែល មើលតែម្ខាងហើយមកដៀលគ្រួសារខ្ញុំ ដោយទាំង គ្នា ជា ជនរងគ្រោះពិតប្រាកដបែរជា ក្លាយជាជនបង្កទៅ វិញ ។ ដោយការគោរព នឹងសូម អរគុណ ។
សូម បញ្ជាក់ ថារង់ចាំទទួលការ បំភ្លឺបន្ថែម ពី ភាគីទាំង សងខាង ជុំវិញរឿងរ៉ាវខាងលើ នេះទោះជាយ៉ាងណា នរណាខុសឫ ត្រូវទុកអោយច្បាប់ដោះស្រាយព្រោះភាគីទាំង២ អះអាងថាជាជនរងគ្រោះពិតប្រាកដរាងៗខ្លួន ៕