កំពង់ឆ្នាំង៖ សុនខ ពូជអ្នកចំបាំងជាមួយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពេលនេះបង្កើត កូនបានចំនួន ១១ក្បាល។ នេះបើតាមលោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានសសេរនៅលើបណ្ដោញសង្គមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ហេង រតនា បានរៀបរាប់ថា គិតពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ បានចំនួន ៨សម្បុក នៅសល់៧ទៅ៨ សម្បុកទៀត ហើយ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា មានផែនការផលិតសុនខឱ្យបានចំនួនជាង ១០០ក្បាលនៅឆ្នាំ២០២១នេះ ដែលអាចជាផែនការមួយប្រាកដនិយមផងដែរ។
លោកបានបញ្ជាក់ថា៖«ការចាប់កំណើតសត្វសុនខ ជាកិច្ចការសំខាន់មួយហើយ តែអ្វីដែលជាប្រការសំខាន់បំផុតនោះ គឺការប្រែក្លាយកូនសុនខទាំងនោះ ឱ្យមានភក្តីភាព និងមានចំណេះបំរើសង្គម»៕