ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ហ៊ឹម សុភ័ក្ត្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ អញ្ជើញចុះចែកប្រាក់រង្វាន់ជូនថ្នាក់ដឹកនាំ និងតំណាងចែកចាយ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត នៅផ្ទះរបស់លោកស្រី យូហ្វីរី ដែលជាថ្នាក់ដឹកនាំជំនាន់ថ្មី នៅក្នុងធីមរបស់លោកស្រី ប្រាក់ វល័ក្ខ ជាថ្នាក់ដឹកនាំដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងធីម ប្រចាំខែមករា ក្នុងការដឹកនាំក្រុមទទួលបានលទ្ធផលល្អ ។
លោកស្រី យូ ហ្វីរី ទទួលបានទឹកប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន 1495$ សម្រាប់ខែមករា ឆ្នាំ ២០២១ ហើយដែលលោកស្រីគ្រោងនឹងដឹកនាំសិក្ខាសាលាលើកទី១ ប្រចាំខេត្តកំពត នៅថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ ។
លោកស្រីធ្លាប់មានប្រវត្តិជាអ្នកដើរលក់ផ្លែឈើតាមរមណីយដ្ឋាន ប៉ុន្តែបន្ទាប់ពីបានស្គាល់ក្រុមហ៊ុនគ្រួសារកក់ក្តៅ លោកស្រីបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក្នុងការលក់ និងដឹកនាំក្រុម ព្រមទាំងមានការដុះខាត់ បង្ហាត់បង្រៀនពីសំណាក់ លោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្ត្រ ព្រមទាំងមេក្រុមផ្ទាល់ គឺលោកស្រី ប្រាក់ វល័ក្ខ ពេលនេះបានក្លាយជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ។