ភ្នំពេញ ៖ បន្ទាប់ពីមានការផ្គើនទៅនឹងការហាមឃាត់ របស់គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដូចជាបទបញ្ជារបស់គណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ក្នុងការលុបបំបាត់ទីតាំងបនល្បែងស៊ីសង និងមានការលួចលេងដោយខុសច្បាប់។
គណៈបញ្ជាការខណ្ឌចំការមន បានចុះបង្រ្កាបទីតាំងបាញ់ត្រីមួយកន្លែងនៅជិតកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង០៨៖៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
ចាប់យកវត្ថុតាង និងឃាត់មនុស្សបានជាច្រើននាក់ និងកំពុងបន្តធ្វើនីតិវិធី នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១៕