ដោយមើលឃើញពីស្នាដៃការងាររបស់ ឯកឧត្តម ពេលនេះ លោកឧកញ៉ាអ៊ុច សម្បត្តិ ស្ថាបនិកគ្រួសារកក់ក្តៅនិងភរិយា បានផ្ញើសារគាំទ្រ ចំពោះដំណឹងល្អនេះ។ យ៉ាងណាគេរំពឹងថា លោក អ៊ុក រ៉ាប៊ុន នឹងបន្តយកភាពឈ្លាសវៃ បម្រើការងារជូនប្រទេសជាតិនិង សង្គមអោយល្អប្រសើរតទៅមុខ និងមានស្នាដៃល្អ។
នៅលើបណ្តាញសង្គម របស់ ឧកញ៉ា អ៊ុច សម្បត្តិ បានថ្លែង បង្ហោះថា «សម្តែងការអបអរសាទរ ចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប»៕
គួរបញ្ជាក់ជា អ្នករកសុីឆ្នើមម្នាក់ជាមួយភរិយា នៃ«គ្រួសារកក់ក្តៅ» ដែលល្បីល្បាញលើ សង្គមហ្វេសបុក ។ លោកនិងភរិយា បានជួយការងារផ្នែកសង្គម មនុស្សធម៌ជាច្រើន សម្រួលជាមួយរដ្ឋាភិបាន ដោយភាពកក់ក្តៅដូចគ្រួសារកក់ក្តៅ។ នេះជាទឹកចិត្តមួយដែលគួរអោយ គោរពស្រឡាញ់បំផុត។