• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Saturday, June 21, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ

by Toem Oemra
07/12/2023
in ព័ត៌មានជាតិ
0
អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ
306
SHARES
1.5k
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣– ស្ថិតក្នុងកិច្ចប្រជុំកំពូល Destination Mekong Summit ក្នុងឆ្នាំនេះអង្គការ World Wide Fund for Nature (WWF) រួមសហការជាមួយនិង Destination Mekong បានធ្វើការបង្ហាញបើកដំណើរការនូវយុទ្ធនាការ Mekong ProtecTOUR គឺជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងនាមជាជើងឯកក្នុងវិស័យទេសចរណ៍ដែលប្រកបដោយនិរន្តរភាព និងដំណើរទេសចរណ៍សត្វព្រៃ។

ចំនួនសត្វដំរីនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរអោយកត់សម្គាល់។ ដំរីព្រៃនៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេសសរុបរួមមានត្រឹមតែ ៨,០០០ ទៅ ១១,០០០​ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះគឺប្រទេសកម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ីឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយ ក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើននៅតែបានមកពីដំរីអាហ្រ្វិកដដែល។

អង្គការ WWF Greater Mekong បានប្តេជ្ញាចិត្តក្នុងការការពារដំរី និងប្រភេទសត្វដែលជិតផុតពូជដទៃទៀត។ដោយរួមបញ្ចូលទាំងការដោះស្រាយបញ្ហាស្នូលនៃការគម្រាមកំហែងមួយចំនួនដែលពួកគេប្រឈមមុខ ពោលគឺការទប់ស្កាត់តម្រូវការផលិតផលពីសត្វព្រៃក្នុងចំណោមក្រុមអ្នកប្រើប្រាស់ធំៗ ដូចជាភ្ញៀវទេសចរណ៍ជាដើម។

លោកស្រី Mia Signs ជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងតស៊ូមតិលើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ WWF Greater Mekong បានថ្លែងថា៖ “យើងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូសហការជាមួយ Destination Mekong ក្នុងនាមយើងជាដៃគូក្នុងវិស័យទេសចរណ៍ក្នុងគំនិតផ្តួចផ្តើមនេះ ដោយស្របទៅតាមចក្ខុវិស័យរួមរបស់យើងក្នុងការលើកកម្ពស់ទេសចរណ៍ដែលប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថាមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងនោះអាចជាអ្នកថែរក្សាសត្វព្រៃ និងបរិស្ថានជាតិរបស់ពួកគេ ហើយពួកគេជាខ្សែការពារដំបូងបង្អស់ក្នុងការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ ”

 

តាមរយៈការស្រាវជ្រាវមួយដែលមានឈ្មោះថា  “Demand Under the Ban: China Ivory Consumption Research 2021” បានបង្ហាញថាការទិញភ្លុកដំរីក្នុងចំណោមអ្នកប្រើប្រាស់ចិនក្នុងឆ្នាំ២០២១បានថយចុះដោយសារតែការដាក់កំហិតក្នុងការធ្វើដំណើរ ។ភាគច្រើន​ ឈ្មួញទិញភ្លុកដំរីគឺ ជាក្រុមមនុស្សដែលធ្វើដំណើរទៅក្រៅប្រទេសជាប្រចាំ។

យុទ្ធនាការ Mekong ProtecTOUR គឺជាយុទ្ធសាស្ត្រដើម្បីកៀរគរភាគីពាក់ព័ន្ធ និងបុគ្គលសំខាន់ៗដទៃទៀត ដើម្បីចូលរួមការពារទុកជាមុននូវការទិញដោយចេតនារបស់អ្នកទេសចរណ៍នៅក្នុងដំណើរកំសាន្តបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់។ដោយផ្តោតចម្បងលើការកសាងសមត្ថភាព យុទ្ធនាការ Mekong ProtecTOUR បានយកចិត្តទុកដាក់ទៅលើការផ្តល់អោយមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នូវព័ត៌មាន និងជំនាញផ្សេងៗដែលពួកគេត្រូវការដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងសកម្មភាពដែលមិនប៉ះពាល់ដល់សត្វព្រៃ។

 

លោកស្រី ​Signs​ បានបន្ថែមទៀតថា​៖ “ដល់មគ្គុទេស៍អាចដើរតួរនាទីយ៉ាងសំខាន់​ក្នុងការជួយពន្យល់ដល់ផលវិបាកនៃការជួញដូរភ្លុកដំរី​ដែលនឹងប៉ះពាល់ដល់ចំនួនដំរី និង បរិស្ថាន ដែលបានធ្វើអោយភ្ញៀវទាំងអស់មានសុុវត្ថិភាព និងអាចការពារអោយជៀសផុតពីការចូលរួមចំណែកក្នុងការជួញដូរសត្វព្រៃខុសច្បាប់។​​​មិនត្រឹមតែប៉ុណ្ណោះ​ពួកគេក៏អាច ណែនាំភ្ញៀវទេសចរណ៍ទាំងនោះអាចទទួលបានបទពិសោធន៍រីករាយផ្សេងៗ​និង ផ្តល់នូវទំនិញអនុស្សាវរីយ៍ដែលមាននិរន្តភាពជាងការជាវភ្លុកដំរី ។”

 

កាលពីឆ្នាំមុន អង្គការ​ WWF បានផ្តល់វគ្គហ្វឹកហ្វឺនដល់មគ្គុទេស៍ក្នុងប្រទេសកម្ពុជា​ថែនិងវៀតណាមដែលមានការសហការណ៍ជាមួយនឹងក្រសួងទេសចរណ៍​និងសមាគមនដល់មគ្គុទេស៍ក្នុងប្រទេសនីមួយៗ។ ​ដោយឡែក​អង្គការ​ WWF បានធ្វើការជាមួយអាជ្ញាធរដែលផ្តល់អជ្ញាប័ណ្ណដល់មគ្គុ​ទេស៍និងបានណែនាំ​ចែករំលែកនូវ​ការអនុវត្តទេសចរណ៍បែបអភិរក្សការពារសត្វព្រៃធម្មជាតិផងដែរ​​ហើយមិនត្រឹមតែប៉ុណ្ណោះ​ការអនុវត្តនេះអាចតម្រូវអោយបំេពេញ​ដើម្បីទទួលបាននូវគុណសម្បត្តិបន្ថែមរបស់មគ្គុទេស៍ផ្ទាល់។

 

លោកស្រី ​Catherine Germier-Hamel, នាយកប្រតិបត្តិរបស់ Destination Mekong​បានមានប្រសាសន៍ថា​ ​៖ “Mekong ProtecTOUR​ គឺ ជាឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង​មគ្គុទេស៍និងប្រតិបត្តករទេសចរណ៍នានាដែលបានចូលរួមក្នុងការលើកកម្ពស់នឹងប្រូម៉ូត​សម្បត្តិវប្បធម៍​​បុរាណ​តំបន់ទេសចរណ៍នានា​​និង ធនធានធម្មជាតិនានា។ ”

 

លោកស្រីGermier-Hamelក៏បានបន្ថែមថា ​៖ “ការចែករំលែកនូវ​បទពិសោធន៍​​ ដំណោះស្រាយជាក់លាក់ពីសហគមន៍​និងការចែករំលែកសាច់រឿងផ្ទាល់ខ្លួនដែលមានភាពទាក់ទាញ​​យើងមានគោលបំណងក្នុងការពង្រឹងសមត្ថភាពអ្នកអាជីបក្នុងវិស័យនេះ​​ ធុរកិច្ចនិងអង្គការនានា ​មន្រ្តីរាជរដ្ឋាភិបាលដើម្បីធ្វើការកែប្រែទេសចរណ៍អោយក្លាយជា​សរសរស្តម្ថដោយ​ឈរលើ​និរន្តភាព​និងការអភិរក្សនិង ការពារសត្វព្រៃ។​”

 

កិច្ចប្រជុំ​Destination Mekong Summit​លើកទី៣នេះស្ថិតក្នុងខ្លឹមសារMEKONG IN MOTION – MEKONG EMOTION(S)”​ដែលបានសរបញ្ចាក់អោយឃើញនូវជំហររបស់អង្គការWWF និង Destination Mekong​ដែលតែងតែគាំទ្រដៃគូរតំបន់ដែលទាក់ទងនឹងការធ្វើដំណើ​រ​​ទេសចរណ៍នានា ​និងវិស័យបដិសណ្ឋារកិច្ចជារួម។​ក្នុងកម្មវិធី​​​នោះដែលនឹងមានការចាក់បព្ជាំង​នូវវីដេអូ​Mekong ProtecTOUR និងការសូមអំពាវនាវនូវចូលរួមតស៊ូមតិ(pledge) ។​

ផ្ទាំងរូបភាពបង្ហាញពី​ផ្លូវធម្មជាតិសម្រាប់ដំរីធ្វើដំណើរអំពី WWF-Greater Mekong

WWF គឺជាអង្គការអភិរក្សឯករាជ្យដ៏ធំ និងគួរឱ្យគោរពបំផុតមួយនៅក្នុងពិភពលោក ដែលមានអ្នកគាំទ្រជាង ៥លាននាក់ ហើយមានខ្សែបណ្តាញសកម្មរបស់ខ្លួននៅជាង១០០ប្រទេសលើសកលលោក។ បេសកកម្មរបស់ អង្គការWWF គឺដើម្បីបញ្ឈប់កាធ្វើអោយររិចរិលនៃបរិស្ថានធម្មជាតិរបស់ផែនដី និងកសាងអនាគតមួយដែលធ្វើអោយមនុស្សជាតិរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិ តាមរយៈការអភិរក្សជីវៈចម្រុះរបស់ពិភពលោក ដើម្បីធានាថាការប្រើប្រាស់ធនធានធម្មជាតិកកើតឡើងវិញមាននិរន្តរភាព និងលើកកម្ពស់ការកាត់បន្ថយការបំពុល និងការប្រើប្រាស់់ដ៏ខ្ជះខ្ជាយ។ អង្គការ WWF-Greater Mekong បាននឹងកំពុងដំណើរការនូវសកម្មភាពរបស់ខ្លួនក្នុងប្រទេសចំនួន៥ នៃទន្លេមេគង្គក្រោម ដែលរួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សម្រាប់ព័ត៌មាន និងការស្វែងយល់បន្ថែម សូមចូលទៅកាន់តំណភ្ជាប់ greatermekong.panda.org

អំពី Destination Mekong

Destination Mekong (DM) គឺជាអង្គការដែលមានគោលដៅផ្តោតទៅលើសមាជិកភាពនៃការគ្រប់គ្រង និងទីផ្សារ (DMO) ឆ្ពោះទៅរកការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងបង្កើតតម្លៃសម្រាប់តំបន់មេគង្គ។ ចាប់តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នាំ២០១៧ មក Destination Mekong បានគាំទ្រ និងជួយសម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់ សហគមន៍សមាជិកនិងដៃគូ អ្នកជំនាញ និងអ្នកជំនួញនានាដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អោយមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារ ដើម្បីទទួលបានជំនាញ ចំណេះដឹង ឧបករណ៍ បច្ចេកវិទ្យា មូលនិធិ និងការគាំទ្រពីរដ្ឋាភិបាលកាន់តែប្រសើរឡើង។ ដោយបានបង្កើតនូវក្របខណ្ឌភាពជាដៃគូសាធារណៈ និងឯកជននៅក្នុងតំបន់ Destination Mekong បាននឹងកំពុងរចនា និងអនុវត្តកម្មវិធី ក៏ដូចជាដំណោះស្រាយសំខាន់ៗបន្ថែម ដែលផ្តោតលើការកសាងសមត្ថភាពប្រកបដោយនិរន្តរភាព ម៉ាកយីហោ ទីផ្សារ និងបណ្តាញទំនាក់ទំនង។

គម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ Destination Mekong រួមមាន Experience Mekong Collection, Mekong Discovery Centers, Mekong Mini Movie Festival, Mekong Innovative Start-ups in Tourism (MIST), Mekong Heroes, និង Mekong Voices។ Destination Mekong គឺជាក្រុមហ៊ុនឯកជនដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងប្រទេសសិង្ហបុរី និងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.destinationmekong.com

 

 

 

 

Previous Post

ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

Next Post

KingChi x BK8 E-sport ផ្ទុះ​ការ​ចាប់​អារម្មណ៍​​មិន​ធម្មតា​

Related Posts

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

06/04/2025
208
សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានជាតិ

សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង

05/04/2025
206
អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល
ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក  ស្រុករំដួល

01/03/2025
207
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

28/02/2025
206
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ព័ត៌មានជាតិ

អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ1000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A

15/01/2025
214
ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល
ព័ត៌មានជាតិ

ក្រុមអាជីវករនៅផ្សារសេរីស្រុកស្ទោង នៅតែបន្តប្ដឹងជំទាស់ និងហាមឃាត់មិនឱ្យមានការសាងសង់អ្វីទាំងអស់ នៅបរិវេណមុខផ្សារ ខណៈដីនេះ ពួកគេបានរ៉ៃលុយគ្នាទិញពីអតីតចៅហ្វាយស្រុក ចាប ម៉ិល

21/05/2024
1k
Next Post
KingChi x BK8 E-sport ផ្ទុះ​ការ​ចាប់​អារម្មណ៍​​មិន​ធម្មតា​

KingChi x BK8 E-sport ផ្ទុះ​ការ​ចាប់​អារម្មណ៍​​មិន​ធម្មតា​

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.