រហូតមកទល់ពេលនេះ អាយុរបស់អតីត ពិធីការិនីនៅតាម ទូរទស្សន៍ ឌួង ហ្សូរីដា មានវ័យកាលច្រើនទៅហើយ នៅឡើយមិនទាន់ឃើញរក បានបុរសពិតប្រាកដ។ ស្ថិតក្នងនាម មនុស្សស្រីរឹងមាំ ឈលើភាពច្បាស់លាស់ ហើយមានជំនួញជោគជ័យសលលុយរាប់ពាន់ តើបុរសល្អដ៍មានគំនិតបែបណា ទៅត្រូវបានហ្សូរីដានឹងជ្រើសរើសយកមកជាដៃគូ ពេញមួយជីវិត។
នាបណ្តាញសង្គម របស់ឌួង ហ្សូរីដា បានបង្ហោះសារ ដ៍វែងឆ្ងាយ សូម្បីតែសរសេរ និងរកនឹកពាក្យ ភ្ជាប់ក៏ធុញ ។ ប៉ុន្តែរីដា បែរជាលម្អិតហ្មត់ចត់ថា « មនុស្សស្រីឆ្លាតពិតប្រាកដ នឹងមិនអាចបណ្ដោយឱ្យខ្លួនឯងឈឺចាប់ ខូចចិត្ត ទឹកភ្នែកព្រោះតែមនុស្សប្រុសក្បត់ ធ្វើបាបចិត្ត បោកប្រាស់នាងនោះឡើយ។
នៅពេលស្ត្រីមានស្នេហា នាងមិនចង់បានភាពមិនសប្បាយចិត្តជាប្រចាំទេ។ ដើម្បីឱ្យបុរសយកចិត្តទុកដាក់នឹងនាង នាងត្រូវតែឆ្លាតវៃ។ វាជាអាវុធដើម្បីជួយអ្នកធ្វើជាម្ចាស់នៃជីវិតនេះ។
ក្រៅពីគ្រួសារ មនុស្សស្រីត្រូវចាំថា រាល់ទំនាក់ទំនងទាំងអស់នៅក្នុងពិភពលោកនេះគ្រាន់តែជាការសាកល្បងអ្នកតែប៉ុណ្ណោះ ដូច្នេះកុំខកចិត្តខូចចិត្ត ដោយសារតែអ្នកដទៃឱ្យសោះ។ ក្នុងនាមជានារីឆ្លាតម្នាក់ ពេលមានស្នេហា អ្នកត្រូវតែចេះរក្សាគោលជំហរបស់ខ្លួនឯងឱ្យបានល្អ កុំឱ្យដៃគូអាចធ្វើបាប ឬភូតភរកុហកអ្នកបានតាមចិត្តឱ្យសោះ។
ស្ត្រីដែលរៀបការខ្លះ គឺមានជីវិតល្អឥតខ្ចោះ ប៉ុន្តែខ្លះទៀត ត្រូវជួបទុក្ខវេទនា។ មូលហេតុគឺថាមនុស្សម្នាក់ៗដែលរៀបការមានអាកប្បកិរិយាខុសគ្នា។ ប៉ុន្តែនៅទីបញ្ចប់ស្ត្រីដែលមានប្រាជ្ញា ក៏ពូកែយកឈ្នះចិត្តបុរស និងដឹងពីរបៀបចិញ្ចឹមបីបាច់សុភមង្គលគ្រួសារ។
កំហុសដ៏ធំបំផុតរបស់មនុស្សស្រី គឺតែងតែបណ្ដែតបណ្ដោយឱ្យខ្លួនឯងរងទុក្ខដោយគ្មានការពិចារណា ធ្វើឱ្យខ្លួនឯងចាញ់ច្រាបមនុស្សប្រុស ហើយទ្រាំទាំងដឹងថាគេក្បត់ គេធ្វើបាបចិត្ត។
នេះជារឿងដែលស្ត្រីត្រូវចងចាំ ដើម្បីកុំឱ្យបុរសមានលេសបោកបញ្ឆោត ឬក្បត់អ្នកបាន ។
. ជ្រើសរើសបុរសកុំមើលតែលើលុយកាក់ ទ្រព្យសម្បត្តិគេ។ មិនថាគាត់មានលុយប៉ុន្មានក៏ដោយ វាសំខាន់ណាស់ដែលគាត់ចំណាយសម្រាប់អ្នក។ សម្រាប់ស្ត្រីអារម្មណ៍នៃសុវត្ថិភាព គឺពិបាករកជាងលុយ។
ឌួង ហ្សូរីដា អាចនិយាយបានថា ជា ស្ត្រីដែលរឹងបុឹងមុតមាំណាស់តាំងពីវ័យជំទង់មក។ អ្នកនាង ជាសសរទ្រូង នៃគ្រួសារ ដែលបានលះបង់អ្វីៗ ដើម្បីគ្រួសារអោយថ្កុំថ្កើងបានលូតលាស់ ជួយម្តាយ ជួយប្អូនដោយមិនគិតពីជីវិតគូខ្លួនឯង។ នេះជាទឹកចិត្តធំធេងមួយ ជារៀមច្បងនិងជាបងស្រីធំម្នាក់។