មានការរីករាយ មិនតិចនោះទេ ពិសេសបណ្តាសមាជិកក្រោមឱវាទ និងថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនទ្រី ដាណា ខូអិនធីឌី ដែលបានព្រះមហាក្សត្រផ្តល់ព្រះរាជកិត្តិយសជូនយ៉ាងថ្លាថ្លៃ។ នេះជាទឹកចិត្តធំបំផុត របស់ អ្នកស្រីទ្រីដាណា និងស្វាមី បន្ទាប់ពីលះបង់កម្លាំងកាយចិត្តលើ សកម្មភាពមនុស្សធម៌ ពិតៗមិនខ្លាចហត់នឿយ។
នៅលើបណ្តាញសង្គម របស់លោកជំទាវ ហ៊ុន សុីណាត បានបង្ហោះសារ អបអរដែរថា « សូមអបអរសាទរ លោកក្មួយឧកញ៉ា ហុីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ )និង ក្មួយស្រីទ្រី ដាណា ដែលបានព្រះមហាក្សត្រ
ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ដល់ក្មួយទាំងពីរ💐💞»៕
មុនពេលទទួល បានរូបភាពដ៍ល្អនេះ អ្នកស្រី ទ្រី ដាណា និងស្វាមីស្ថាបនិកផលិតផលNNP បានចុះផ្ទាល់ជាមួយបងប្អូន នៅតាមខេត្តឆ្ងាយៗ ព្រៃភ្នំ ដើម្បីយកអំណោយជូនដល់ដៃស្តែងៗ។ លើសពីនោះ មានជនទន់ទាប មួយចំនួន អ្នកស្រី និងស្វាមីធ្វើការសង់ផ្ទះសម្បែងអោយក៏ឃើញ។ អ្នកស្រីធ្លាប់លើកឡើងថា មិនងាយស្រួលនោះទេ ដែលចេញចូលតាមខេត្ត ហើយទទួលកម្តៅក្តៅបែបណា ក៏មិនគិត។ សំខាន់បានដល់ដៃពលរដ្ឋ និងបានឃើញសភាពស្តែងៗ របស់អ្នកខ្សត់ខ្សោយពិតៗ។ទោះហុឺហារ ប៉ុន្តែមួយរយៈនេះ អ្នកទាំង២ដូចកម្សត់ដែរ ឃើញបាយកញ្ចប់តាមផ្លញវ ក្រោមដើមឈើ ពេលចែកទាន ដែលនេះមិនមែនសម្តែងតែជាការពិត។ មនុស្សគ្មានអ្វីក្រៅពីកិត្តិយសកេរ្តី៍ឈ្មោះឡើយ ធ្វើល្អគេចងចាំបើអំពើអាក្រក់បានត្រឹមតែគេស្អប់ប៉ុណ្ណោះ ។ សាងល្អជួបផលល្អមុននិងក្រោយ។