លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន ធ្វើ ការ ឧបត្ថម្ភ ទឹក ប្រាក់ សុទ្ធ ២៥,០០០ដុល្លារ ដល់ គ្រួសារ សព លោក វរសេនីយ៍ត្រី លឹម សាយ និង គ្រួសារ រង របួស ដែល បាន ធ្វើ ខុស លក្ខណ: បច្ចេកទេស ក្នុង ការ បញ្ជា ឆត្រ ក្នុង ពិធី បិទ វគ្គ ហ្វឹកហ្វឺន កម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្ត កំពង់ ស្ពឺ កាល ពី ព្រឹក ថ្ងៃ ទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ ។
នៅ ក្នុង ទឹក ប្រាក់ ២៥,០០០ដុល្លារ ខាង លើ នេះ លោក ឧកញ៉ា នឹង ផ្ដល់ ជូន គ្រួសារ សព ចំនួន ១៥,០០០ដុល្លារ និង គ្រួសារ អ្នក រង របួស ចំនួន ១០,០០០ដុល្លារ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ ក្រោម (ដំបូលសន្តិភាព )គុណបំណាច់របស់កង កម្លាំង ដែលតែង តែការពារប្រជាជន យ៉ាងកក់ក្ដៅ គ្រប់កាលៈ ទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាព របស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និង ធនធាន ដ៏ កម្រ របស់ កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីម៉ឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃ សព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។
លោកឧកញ៉ា សូមក្រុមគ្រួសារនៃសពទាក់ទងមក លោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕